ដូចយើងបានរំពឹងទុកអញ្ចឹង ថ្ងៃនេះប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 9.3 បានដាក់អោយ ប្រើប្រាស់ ជាផ្លូវការហើយ ដែលនេះ មានន័យថា យើងអាច អាប់ដេត រឺ Restore ប្រើបាន ដោយសេរី។ នៅក្នុងកំណែ ប្រែ កន្ទុយ 0.1 ខាងចុងនេះ Apple បានបន្ថែម លក្ខណៈពិសេស មួយចំនួន ធំដែរ ដែលធ្វើអោយ ការប្រើប្រាស់ កាន់តែមាន ភាពងាយស្រួល ជាងមុន ហើយដើម្បី ចង់ដឹង ថាវា មានលក្ខណៈ ពិសេស អ្វីខ្លះនោះ សូម តាមដាន ជាមួយយើង ទាំងអស់គ្នា។
មុខងារក្នុងពេលរាត្រី ( Night Shift)
ប្រិយមិត្តមួយចំនួន ប្រហែលជាមិនធ្លាប់ដឹងទេ ថាអេក្រង់របស់ ផលិតផល Apple ភាគច្រើន មិនសូវ ផ្តល់ផល ប៉ះពាល់ ដល់ភ្នែកយើង ខ្លាំងនោះទេ កំឡុងពេល យើងប្រើប្រាស់ ហើយមុខងារ Night Shift Mode នេះក៏ កាន់តែមាន អត្ថប្រយោជន៍ ខ្ពស់ផងដែរ ដល់ភ្នែក ផងដែរ។ Night Shift នឹងកាត់បន្ថយ ពន្លឺពណ៌ខៀវ នៅលើ អេក្រង់យើង នៅពេលដែល ពេលរាត្រី ចូលមកដល់ ជួយបង្ការ កុំអោយ ប៉ះពាល់ដល់ ភ្នែក និងដំណេក របស់យើង។ ពន្លឺពណ៌ខៀវ ដែលជះចេញ ពីផ្ទៃ អេក្រង់នេះ មានគុណវិបត្តិ ច្រើនណាស់ ពោលវា ធ្វើអោយ ខួរក្បាលយើង ច្រលំ ពេលយប់ ថាជាពេលថ្ងៃ ដែលធ្វើអោយ ខួរក្បាល មិនអាចសម្រាកបាន នោះទេ។ ពន្លឺនេះ ក៏ធ្វើអោយ ភ្នែកឆាប់ ចុះខ្សោយ ផងដែរ។
ដើម្បីបើកមុខងារនេះ សូមចូលទៅកាន់ Settings > Display and Brightness > Blue light reduction ហើយយើង អាចកែសម្រួល កម្រិតពណ៌ ប៉ុនណាដែល យើងចង់បាន។ ពេលប្រើដំបូង អ្នកអាច នឹងមិនស៊ាំ ជាមួយភ្នែកបាន ព្រោះអីវា មានពណ៌ ទឹកក្រូចពេក តែនៅពេល ប្រើយូរៗទៅ អ្នកនឹង ស៊ាំ និងមាន អារម្មណ៍ ថាត្រជាក់ភ្នែក។
មុខងារ iOS in Education
មុខងារនេះ ផ្តោតសំខាន់ទៅលើ ការសិក្សាជាធំ ដែលវាអនុញ្ញាត្តិអោយ សិស្សដែល សិក្សានៅសាលា អាចបង្កើត គណនីមួយ ខ្លួនឯង ហើយ Login ប្រើលើ ឧបករណ៍ណា មួយទៀត បានដោយសេរី។ និយាយរួមទៅ Apple ចង់អោយ សាលានានា ជ្រើសរើសយក ឧបករណ៍ខ្លួន ទៅប្រើប្រាស់ នៅក្នុងប្រព័ន្ធ សិក្សារបស់ ពួកគេ។
អាចដាក់លេខសំងាត់ រឺទ្រនាប់ស្កេនម្រាមដៃ នៅក្នុងកំណត់ត្រា Notes បាន
Notes គឺពោរពេញទៅដោយ ពត៌មានសំងាត់ រឺឯកជន របស់យើង ដែលមិន ចង់អោយ នរណាឃើញ រឺប៉ះឡើយ សូម្បីតែ មិត្តភក្តិ ជិតស្និទ ក៏ដោយ។ នៅក្នុង iOS 9.3 នេះ វាអនុញ្ញាត្តិ អោយយើង ដាក់លេខសំងាត់ រឺទ្រនាប់ស្កេន ម្រាមដៃ នៅលើកំណត់ ត្រាណាមួយ បានដោយ យ៉ាងងាយ។
បន្ថែមពីលើនេះទៀត iOS 9.3 ក៏មានការ ផ្លាស់ប្តូរ ទៅលើកម្មវិធី សុខភាព (Health) និងដោះស្រាយ នូវបញ្ហា តូចតាច មួយចំនួន ផងដែរ ជួយអោយការ ប្រើប្រាស់ កាន់តែ មានស្ថេរភាព។
តើយើងគួរតែអាប់ដេតទៅប្រើប្រាស់វារឺក៏អត់?
ប្រសិនបើអ្នកមិនខ្វល់ខ្វាយអំពីបញ្ហា Jailbreak ទេ សូមអាប់ដេត ទៅប្រើប្រាស់ វាទៅ កុំរង់ចាំ យូរអី ព្រោះអីវា មានស្ថេរភាព ក្នុងការប្រើ ហើយក៏មាន មុខងារពិសេស មួយចំនួន ដែលអ្នក គួរតែ ដកស្រង់ បទពិសោធន៍ ផងដែរ។ បន្ថែមពីលើ នេះទៀត វាក៏មាន សង្ឃឹមថា អាចនឹង Jailbreak បាន ជាជាង iOS 9.2.x ផងដែរ គ្រាន់តែមិន ដឹងថាយូរ រឺឆាប់។
ដោយឡែកចំពោះឧបករណ៍ដែលបាន Jailbreak ហើយវិញ អ្នកមិនចាំបាច់ អាប់ដេត ក៏បាន ព្រោះអីមុខងារ Night Shift ដែល Apple ដាក់នេះ គឺចម្លង ចេញពី Tweak ឈ្មោះ Flux ដែលអ្នកអាច ទាញចេញ ពី Cydia បានដោយ គ្រាន់តែ បញ្ចូល Source https://justgetflux.com/cydia/ ។
Hi, this is a comment.
To delete a comment, just log in and view the post's comments. There you will have the option to edit or delete them.