កាលពីពាក់កណ្តាលអាធ្រាត ថ្ងៃទី 21 ឈានចូល ថ្ងៃទី 22 មីនានេះ, Apple បានបើកព្រឹត្តិការណ៍មួយ ដាក់បង្ហាញស្មាតហ្វូន iPhone ស៊េរីថ្មីរបស់ខ្លួន មួយម៉ូឌែលទៀត ដែលមានអេក្រង់ តូចល្មមត្រឹម 4 អ៊ីញ បន្ទាប់ពីគ្មាន វត្តមានអេក្រង់នេះ មួយជំនាន់មកហើយ ពេលនេះ Apple ក៏បានសម្រេចពាំនាំ វាមកវិញនៅលើ iPhone SE ជំនាន់ក្រោយនេះ។ ចង់ដឹងពីលក្ខណៈសម្បត្តិ លអ្អិតរបស់វា យ៉ាងណានោះ តាមដានជាមួយ យើងទាំងអស់គ្នា!
រចនាបថ
ចំពោះ iPhone SE នេះ មានរូបរាង ស្រដៀងទៅនឹង iPhone 5s ដែរ ដោយវាគ្រាន់តែ មានពណ៌មួយបន្ថែម ទៀតប៉ុណ្ណោះ គឺពណ៌ផ្កាឈូកមាស ឬ Rose Gold និងពណ៌ដូចមុន ពណ៌ប្រផេះខ្មៅ, ពណ៌សទឹកប្រាក់ និងពណ៌ទឹកមាស។
ការបង្ហាញរូបភាព
មិនខុសពីជំនាន់មុននោះទេ អេក្រង់ទំហំ 4 អ៊ីញរបស់ iPhone SE នេះ, អាចបង្ហាញរូបភាព បានក្នុងកម្រិត 1136 x 640 ភិចសែល, មានដង់ស៊ីតេ អេក្រង់ 326 ppi ។
ប្រព័ន្ធដំនើរការ និងកម្លាំងម៉ាស៊ីន
iPhone SE នេះ បំពាក់មកជាមួយនូវបន្ទះឈីប A9 ប្រភេទ 64bit អមជាមួយ បន្ទះឈីបជំនួយ M9 មានមុខងារ Always-on “Hey Siri”, អាចធ្វើឲ្យ ថាមពលថ្មកាន់តែបានយូរ, LTE ដំនើរការលឿនជាងមុន, Wi-Fi ក៏ដើរលឿនជាងមុន, មាន Bluetooth 4.2 និងដំនើរការដោយ ប្រព័ន្ធប្រតិបត្តិការ iOS9.3 ។ ហើយ Apple បានអះអាងថា វាអាចដំនើរការលឿនជាង iPhone 5s ប្រមាណ 50 ភាគរយ។
កាមេរ៉ា
សម្រាប់កាមេរ៉ាក្រោយរបស់ iPhone SE មានទំហំ 12 មេហ្គាភិចសែល, ភ្ជាប់មកជាមួយមុខងារ Focus Pixels, Retina Flash, Live Photos, អាចថតវីដេអូបានដល់កម្រិត 4K, ថតវីដេអូទំហំ 1080 ភិចសែលក្នុងល្បឿន 60 frame ក្នុងមួយវិនាទី និង Slo-motion ដល់ល្បឿន 240 frame ក្នុងមួយវិនាទី, ព្រមទាំង Microphones ស៊េរីថ្មីផងដែរ ដែលជួយឲ្យការ ស្រូបសម្លេងក្នុង ការថតវីដេអូ កាន់តែមានគុណភាព ជាងមុនមួយកម្រិតទៀត។
សម្រាប់តម្លៃដាក់លក់ លើទីផ្សារសហរដ្ឋអាមេរិច វាមានតម្លៃប្រមាណ 399 ដុល្លារសម្រាប់អង្គផ្ទុកទិន្នន័យ 16GB, 499 ដុល្លារ សម្រាប់អង្គផ្ទុកទិន្នន័យ 64GB ហើយនឹងមានដាក់លក់លើទីផ្សារនាចុងខែមីនានេះ ដែលយើងក៏អាចធ្វើការកុម៉្មង់បានចាប់ពីថ្ងៃទី 24មីនា នេះតទៅ។ ចំពោះទីផ្សារប្រទេសកម្ពុជាយើង នៅមិនទាន់ដឹងច្បាស់ ថាវានឹងមកដល់ នៅពេលណានោះទេ ប៉ុន្តែនៅពេលវាមកដល់ តម្លៃរបស់វាក៍ មិនថោកនោះដែរ។