ការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Galaxy S7 និង Galaxy S7 edge!

GALAXY S7 និង GALAXY S7 edge គឺជា​កំពូល​ស្មាត​ហ្វូន ស៊េរីថ្មី របស់​ក្រុម​ហ៊ុន Samsung ដែល​ទើប​នឹង ដាក់បង្ហាញ កាលពីប៉ុន្មានសប្តាហ៍ កន្លងទៅនេះទេ នៅក្នុងព្រឹត្តិការណ៍ MWC 2016 ក្នុងទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ។ ចំពោះរូបរាង និងដំណើរការ នៃកម្លាំងម៉ាស៊ីន របស់វា ត្រូវបាន កែប្រែ អោយមានលក្ខណៈ កាន់តែប្រសើរឡើង ខុសប្លែកពី Galaxy S6 ជំនាន់មុន ហើយមិនតែប៉ុណ្ណោះ បច្ចេកវិទ្យា ទំនើបៗ ក៏បានបំពាក់ មកជាមួយនឹង ស្មាតហ្វូនទាំងពីរនេះ ផងដែរ។ ចង់ដឹងថា វាមាន​លក្ខណៈ​សម្បត្តិ និងលក្ខណៈពិសេស យ៉ាងណាខ្លះនោះ តោះតាមដាន ជាមួយខេមបូ ទាំងអស់គ្នា!

Cover-45

រចនាបថ

ចំពោះ GALAXY S7 បើសិនជា យើងក្រឡេកមើល មួយភ្លែត យើងអាចនឹង មិនឃើញវា មានអ្វីប្លែក ពី​ជំនាន់​មុន របស់វាឡើយ តែតាមពិត អ្វីដែលប្លែកនោះ គឺត្រង់ផ្នែកខាងក្រោយ របស់វា ត្រូវបាន កែច្នៃ​អោយ មានរាងកោង ដូចទៅនឹង Galaxy Note 5 ដែរ។ ចំណែកឯ Galaxy S7 edge វិញ ក៏មានគែម កោង​ជាងមុនទៀត ផងដែរ ហើយនឹងបាន ពង្រីកអេក្រង់ អោយធំជាងមុន ថែមទៀតផង។

1-74

ងាកមកប៊ូតុង Home និងប៊ូតុង កាមេរ៉ាខាងក្រោយ នៃស្មាតហ្វូន ទាំងពីរ ក៏មាន ការកែប្រែដែរ ដោយ​សាមសុង បានធ្វើអោយ លឹបជាងមុន ដែលមើលទៅ សឹងតែរាបស្មើនឹង អេក្រង់តែម្តង។

អេក្រង់

ងាកមកមើល អេក្រង់របស់ GALAXY S7 សាមសុង​បានរក្សាទំហំអេក្រង់​អោយនៅត្រឹម 5.1 អ៊ីញដ​ដែល ដោយឡែកចំពោះ GALAXY S7 edge វិញ កាន់តែមានទំហំ ធំជាងមុន ដល់ទៅ 5.5 អ៊ីញ ហើយទាំងពីរ​ម៉ូឌែលនេះ ប្រើប្រាស់នូវ ប្រភេទអេក្រង់ Super AMOLED អាចបង្ហាញរូបភាព ក្នុងកម្រិត 1440 x 2560 ភិចសែល ដោយសម្រាប់ S7 មានដង់ស៊ីតេអេក្រង់ 577 ppi ខណៈដែល S7 edge មានដង់ស៊ីតេអេក្រង់ 534 ppi។ ជាមួយនឹង អេក្រង់នេះដែរ អាចបង្ហាញរូបភាព ច្បាស់ដិតម៉ត់ តែម្តង ហើយបើទោះបីជាមើល នៅក្រោមពន្លឺថ្ងៃ ក៏មិនមានបញ្ហាដែរ។

2-70

ប្រព័ន្ធប្រតិបត្តិការ

Galaxy S7 និង S7 edge ចែកចេញជាពីរម៉ូឌែលរាងៗខ្លួន មួយគឺបំពាក់នូវបន្ទះឈីប Snapdragon 820 និងមួយទៀត​បំពាក់​នូវបន្ទះ​ឈីប Exynos 8890, មាន Ram ទំហំ 4GB។ ស្មាត​ហ្វូន​នេះអាចអោយ​យើងដាក់ស៊ីមកាតបានពីរ ជាប្រភេទ Nano-Sim ព្រមទាំងអាចប្រើប្រាស់សេវា 4G បាន ហើយចំពោះ អង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន របស់ស្មាតហ្វូននេះ មានទំហំ 32/64GB ដែលអាចបន្ថែម SD Card បាន​រហូត​ដល់ 200GB។

3-33

វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Lollipop 6.0.1 អមមកដោយ អ៊ីនហ្វេស Touchwiz ជំនាន់​​ចុងក្រោយ ចេញពីប្រអប់ស្រាប់។ ថាមពលថ្ម របស់ S7 មានទំហំ 3000 mAh និង S7 edge មាន​ទំហំ 3600 mAh។ ចំពោះថាមពលថ្មប៉ុននេះ ពិតជាកាន់ បានយ៉ាងល្អប្រសើរ, សម្រាប់​ការ​ប្រើប្រាស់ ធម្មតា វាអាចទ្រទ្រង់បានយូរ ហើយវាក៏មានភ្ជាប់នូវមុខងារសាកថ្មបាន រហ័ស​ផងដែរ ដោយត្រឹមតែ 30 នាទី វាអាចបញ្ចូលថ្ម បានដល់ទៅ 60%។

កាមេរ៉ា

GALAXY S7 និង S7 edge បានបំពាក់មកជាមួយនឹង កាមេរ៉ាខាងក្រោយ ទំហំ 12 មេហ្កាភិចសែល ដែល Len របស់វាមាន Aperture ទំហំ f/1.7 អាចថតវីដេអូ ដល់ប្រភេទ 4K និងអាចប្រើប្រាស់ មុខងារ ជំនួយ ផ្សេងៗ ដូចជា Pro Mode, HDR, Panorama ជាដើម ដើម្បីជួយអោយ រូបភាព កាន់តែទាក់ទាញ បន្ថែមទៀត។ ចំពោះកាមេរ៉ាខាងមុខ របស់វាវិញ មានទំហំ 5 មេហ្កាភិចសែល Len មាន Aperture ទំហំ f/1.7 អាចជាមួយនឹង មុខងារ HDR បាន។

4-23

ចំណាប់អារម្មណ៍

ចំពោះខ្ញុំផ្ទាល់ ខ្ញុំយល់ថា ម្តងនេះ Samsung ពិតជាធ្វើបានល្អច្រើនជាងមុន ដោយបានកែប្រែ នៅចន្លោះ ខ្វះខាត ក៏ដូចបញ្ហាផ្សេងៗ ដែលធ្លាប់មាន នៅលើ GALAXY S6។ មិនតែប៉ុណ្ណោះ ទាំងពីរម៉ូឌែលនេះ ក៏បាន បំពាក់មកជាមួយ អាវក្រោះ ការពារពីការជ្រាបទឹក និងធូលី កម្រិត IP68 ទៀតផងដែរ ដែលអាច​ធន់ នឹងសម្ពាធទឹកជម្រៅ 1.5 ម៉ែត្រ បានរយៈពេល 30 នាទី។ GALAXY S7 និង GALAXY S7 edge នេះនឹងមាន ដាក់លក់ នៅលើ ទីផ្សារប្រទេសកម្ពុជាយើង ក្នុងពេលឆាប់ៗ ខាងមុខនេះហើយ ហើយអ្នក ទាំងអស់គ្នា ក៏អាចធ្វើការកក់ទុកជាមុន ពីហាងលក់ទូរស័ព្ទ នីកា ឬក៏ KLDis បានផងដែរ ដើម្បីក្លាយជា ម្ចាស់ GALAXY S7 និង GALAXY S7 edge មុនគេនៅប្រទេសកម្ពុជាយើង។ ហើយកាន់តែពិសេស ថែមទៀតនោះ សម្រាប់អ្នកដែល បានកក់ទុកមុន ក៏នឹងទទួលបាន កាដូ Gear VR ដោយឥតគិតថ្លៃ មួយ ផងដែរ។

ការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Galaxy S7 និង Galaxy S7 edge!
Tagged on:             

Leave a Reply

Your email address will not be published. Required fields are marked *