ទី​បំផុត​រូប​រាង​របស់​ទូរស័ព្ទ Nokia ដែល​ដំណើរ​ការ​ដោយ Android លេច​ចេញ​រូប​រាងហើយ!

យើងបានដឹងហើយ ថាក្រុមហ៊ុន Nokia មានគម្រោង ផលិត​នូវ ស្មាតហ្វូន ដែលដំណើរ ការដោយ Android ។ វាដូចជា នៅតែ ជាពត៌មាន ចចាមអារ៉ាម តែរហូតមក ដល់ពេលនេះ វាចាប់ផ្តើម លេចចេញ ជារូបរាង និងលក្ខណៈ សម្បត្តិ បន្តិចទៀត។ សម្រាប់ម៉ូឌែល មួយនេះ ប្រហែលជា មិនអាចចាត់ ទុកថាជា ម៉ូឌែលកំពូល នោះទេ ប៉ុន្តែបើ មើលលើ លក្ខណៈ សម្បតិ្តរបស់វា គឺអាច ចាត់ទុកថា ខ្លាំងសមរម្យ។ ចំពោះរូបរាង របស់វា ក៏ត្រូវបាន ក្រុមហ៊ុន រចនា ឡើងឱ្យ មានរូបរាង គួរឱ្យទាក់ទាញ ថែមទៀត ដែលមើល ទៅអ្នក ប្រហែលជាអាច ចូលចិត្តវា។

Cover-15

ក្រុមហ៊ុនហូឡង់ខាងលើ ហាក់ដូចជា ស្ងាត់ស្ងៀម និងហាក់ ដូចជាមិន មានបញ្ចេញ ម៉ូឌែលថ្មីអ្វី នោះទេ។ ប៉ុន្តែកាល ពីចុងឆ្នាំ 2015 មានពត៌មាន លេចលឺ ថាក្រុមហ៊ុន Nokia ចង់ប្រឡូក ផលិត ស្មាតហ្វូន មួយម៉ូឌែល ដែល ដំណើរការ ដោយ Android មួយម៉ូឌែល ទៀត។ សម្រាប់ក្រុមហ៊ុន ខាងលើ ធ្លាប់បាន ផលិត ស្មាតហ្វូន ម៉ូឌែលត្រកូល X ដែលដំណើរការ ដោយ Android មួយម៉ូឌែល រួមមកហើយ ។ ប៉ុន្តែវាគ្រាន់ តែជាការ ចាប់ផ្តើមរបស់ ពួកគេប៉ុណ្ណោះ ហើយម៉ូឌែល នោះក៏ហាក់ ដូចជា មិនសូវមាន ការពេញ និយម និងគាំទ្រ ច្រើនប៉ុន្មានទេ ទើបក្រុមហ៊ុន សម្រេច បញ្ចេញម៉ូឌែល A1 មកមួយ ម៉ូឌែលទៀត ដែលកាន់តែ ទំនើប និងមានលក្ខណៈ សម្បតិ្ត ខ្លាំងគួរឱ្យ ចង់ប្រើ។ A1 ត្រូវបាន រចនាឡើង ដោយមាន អេក្រង់ទំហំ 5.5 អ៊ីងកម្រិត 1080p និងដំណើរ ការជាមួយ ឈីបរបស់ Qualcomm ប្រភេទ Snapdragon 652 ។ វាត្រូវបាន រចនាមក ជាមួយ នឹងស៊ុមព័ទ្ធ ជុំវិញដោយ ជ័រប្លាស្ទិច មិនមែន ជាលោហៈ ធាតុនោះទេ។ ត្បិតថា យើងនៅ មិនទាន់បាន ដឹងច្បាស់ពី លក្ខណៈសម្បតិ្ត ពេញលេញ របស់វា នៅឡើយ។ ពួកគេបាន បង្ហើបថា វាត្រូវបាន ដំណើរការដោយ Android Marshmallow ស្រោបដោយ Nokia Z Launcher ផង។ តាមមើលទៅ ស្មាតហ្វូន ម៉ូឌែល ខាងលើអាច នឹងមាន តម្លៃសមរម្យ នោះព្រោះ បើតាមការ សម្គាល់ មើលពី ការរចនា និងលក្ខណៈសម្បតិ្ត របស់វា នោះគឺធម្មតា ប៉ុណ្ណោះ។

 

ដូច្នេះបើអ្នកធ្លាប់ជា អ្នកគាំទ្រទូរស័ព្ទ Nokia នោះអ្នក ប្រហែលជា អាចសាកល្បង ប្រើវាបានព្រោះ ថាវា មានលក្ខណៈ សម្បត្តិ គួរសម ប្រើដែរ ហើយ។ យ៉ាងណាមិញ វាស្ថិត នៅជាគម្រោងនៅ ឡើយហើយ លក្ខណៈ សម្បត្តិរបស់វា ក៏នៅ មិនទាន់ បានបង្ហាញ ប្រាប់ឱ្យ បានពេញ លេញ ដូចគ្នា។ ចុះប្រិយមិត្ត យល់ យ៉ាងណា ចំពោះម៉ូឌែល A1 ខាងលើនោះ។

ទី​បំផុត​រូប​រាង​របស់​ទូរស័ព្ទ Nokia ដែល​ដំណើរ​ការ​ដោយ Android លេច​ចេញ​រូប​រាងហើយ!
Tagged on:         

Leave a Reply

Your email address will not be published. Required fields are marked *