មុខងារ​ពិសេសៗ​និង​លក្ខណៈ​សម្បត្តិ ព្រម​ទាំង​គុណភាព​កាមេរ៉ា​ភ្លោះ Leica ដែល​បាន​បំពាក់​នៅ​លើ Huawei P9 អាច​នឹង​ប្តូរ​ផ្នត់​គំនិត​របស់អ្នក!

អ្នកទាំងអស់គ្នា ប្រហែលជាធ្លាប់ បានស្គាល់ រួចមកហើយ ជាមួយនឹង ស្មាតហ្វូនជំនាន់ថ្មី ចុងក្រោយ របស់ ក្រុមហ៊ុន Huawei ម៉ូឌែល P9 មួយនេះ តាមរយៈ ការផ្សាយ ពីគេហទំព័រ យើងខ្ញុំ រឺតាមរយៈ បណ្តាញ ពត៌មាន ផ្សេងៗទៀត ដែលវាមាន មុខងារពិសេសៗ និងលក្ខណៈសម្បត្តិ ខ្លាំងៗ មួយចំនួន ព្រមទាំង បានបំពាក់ មកជាមួយនឹង កាមេរ៉ាភ្លោះ របស់ក្រុមហ៊ុន Leica Camera AG ជួយអោយ ការថតរូប កាន់តែពិសេស បន្ថែមទៀត ផងដែរ។ យ៉ាងណាមិញ តើអ្នក ទាំងអស់គ្នា បានស្គាល់ ហើយឬនៅ ទាក់ទងនឹង កាមេរ៉ា របស់ក្រុមហ៊ុន Leica Camera AG នេះ?

Cover-44

Leica ឬ Leica Camera AG គឺជាស្លាកយីហោ ល្បីឈ្មោះ មួយលំដាប់ ពិភពលោក ដែលមាន ឯកទេសខាង ផលិតកាមេរ៉ាទាំង អាណាឡុក (Analogue) និងឌីជីថល (Digital) ហើយគឺជា ក្រុមហ៊ុន ដំបូង បំផុតមួយ ដែលចាប់ដៃ គូសហការ ជាមួយ Huawei សម្រាប់ការ ច្នៃប្រឌិត បង្កើតថ្មី នូវបទពិសោធន៍ នៃការថតរូប ដល់ស្មាតហ្វូន ស៊េរីថ្មីរបស់ Huawei គឺស៊េរី P9 ដោយបញ្ចូលនូវ បច្ចេកវិទ្យា កាមេរ៉ាភ្លោះ មានសមត្ថភាព ធ្វើអោយ រាល់សន្លឹក រូបភាព ទាំងពណ៌រវើក និងសខ្មៅ ដែលថត ដោយ P9 មានកម្រិត រូបភាព ភ្លឺច្បាស់ បែបធម្មជាតិ ត្រជាក់ភ្នែក។ ចង់ដឹង បន្ថែមទៀត តោះទៅ តាមដាន ទាំងអស់គ្នា!

1-91

ការបង្កើតថ្មីដ៏ពិសេសនៃកាមេរ៉ាស្មាតហ្វូន

ដោយសហការ ជាមួយក្រុមហ៊ុន Leica Camera AG ស្មាតហ្វូន P9 នាំមកជូន អ្នកគាំទ្រ Huawei នូវគុណភាពខ្ពស់ ទាំងផ្នែក Hardware និងប្រព័ន្ធដំណើរការ ព្រមទាំងកម្មវិធី ទូរស័ព្ទ ចាប់តាំងពី ស្រទាប់កែវ របស់កាមេរ៉ា (Optical Lenses) រហូតដល់ អង្គញាណ​ (sensors) និងសមត្ថភាព នៃការចាប់ រូបភាព ដែលចំនុច ទាំងនេះ នឹងធ្វើឲ្យអ្នក ប្រើប្រាស់ មានភាព ភ្ញាក់ផ្អើល នឹងគុណភាព រូបដែល ចាប់ពី កាមេរ៉ា របស់ P9 ជាក់ជា មិនខាន។

2-95

ក្នុងនោះ កាមេរ៉ាម្ខាងជាកាមេរ៉ា RGB ឯកទេសខាង ចាប់ពណ៌ ខណៈដែលកាមេរ៉ា ម្ខាងទៀត ជាកាមេរ៉ា monochrome សម្រាប់លៃ តម្រូវពណ៌ សនិងខ្មៅ ដើម្បីធ្វើឲ្យ កម្រិតរូបភាព ដែលអ្នកថត កាន់តែភ្លឺច្បាស់ បែបធម្មជាតិ ពិតៗ តែម្តង។  P9 ក៏អាចចាប់ រូបភាព ក្នុងទីងងឹត បានយ៉ាងច្បាស់ ថែមទៀតផង។ អ្នកក៏អាច ប្រើប្រាស់ មុខងារថតរូប ជំនួយមួយ ចំនួនទៀត បានផងដែរ ដើម្បីអោយការ ថតរូប កាន់តែ ទាក់ទាញ បន្ថែមទៀត ដូចជា មុខងារ Film Modes, Vivid Colors, Smooth Colors, និង Monochrome។

រូបរាងប្រណីត ចំណែកឯគ្រឿងបន្លាស់ ក៏មានគុណភាពខ្ពស់

P9 ត្រូវបានស្រោប ដោយកញ្ចក់ 2.5D គុណភាពខ្ពស់បំផុត នៅផ្នែក ខាងលើ វ័ណ្ឌជុំវិញ ដោយសារធាតុ អាលុយមីញ៉ូម ដែលមានរឹម បែបគ្រាប់ ត្បូងពេជ្រ។ វាមានអង្គ ផ្ទុកទិន្នន័យ ទំហំ 64GB មានពណ៌មាស ភ្លឺរលោង។ តួផ្នែក ខាងក្រោយ របស់វា ធ្វើពីដែក ពណ៌មាស ភ្លឺរលោង ឆ្នូតតូចៗ។

3-50

សមត្ថភាព និងគុណភាពថ្ម

P9 ត្រូវបានបំពាក់ ដោយអេក្រង់ទំហំ 5.2 អ៊ីញ ដែលអាច បង្ហាញកម្រិត រូបភាព បានក្នុងទំហំ 1080 ភិចសែល និងត្រូវបាន ដំណើរការដោយ បន្ទះឈីប Kirin 955 2.5GHz ប្រភេទ 64bit និងមាន ថាមពលថ្មទំហំ 3,000 mAh។ ចំណែកឯ P9 Plus វិញ មានអេក្រង់ ទំហំ 5.5 អ៊ីញ ប្រភេទ 3D Touch, មានថាមពលថ្ម ទំហំ 3,400 mAh និងមានបំពាក់ នូវជម្រើស សាកថ្មល្បឿន លឿនគឺ Dual-IC ដែលអាចប្រើប្រាស់ បានទៅ ម៉ោង សម្រាប់ការ សាកថ្ម រៀងរាល់ 10 នាទីម្តង។

4-31

 

5-23

P9 និង P9 Plus ក៏មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ដើម្បីការពារ ព័ត៌មាន ផ្ទាល់ខ្លួន និងឯកសារ សំខាន់ៗ ដែលផ្ទុកលើ ស្មាតហ្វូន ទាំងនេះ ផងដែរ តាមរយៈ បច្ចេកវិទ្យា ស្កេនក្រយ៉ៅដៃ។ អង្គញាណ សម្គាល់ក្រយ៉ៅដៃ នេះអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ អាចធ្វើការ កែប្រែតាម ចំណង់ចំណូល ចិត្តរបស់ខ្លួន និងធ្វើការ ការពារស្មាតហ្វូន នេះបានយ៉ាង ល្អប្រសើរ ដោយកាត់បន្ថយ ការលួចបន្លំ ឬការព្យាយាម ជ្រែកចូលឆែកឆេរ ទូរស័ព្ទដោយ ប្រការណាមួយ ផងដែរ ខណៈដែល បច្ចេកវិទ្យា ស្កេនក្រយ៉ៅដៃ នេះធានា ថា អ្នកប្រើប្រាស់ អាចធ្វើការ ការពារ P9 ឬ P9 Plus បានដោយ សុវត្ថិភាពគួរ ជាទីទុកចិត្ត និងរហ័ស បំផុត។

មុខងារ​ពិសេសៗ​និង​លក្ខណៈ​សម្បត្តិ ព្រម​ទាំង​គុណភាព​កាមេរ៉ា​ភ្លោះ Leica ដែល​បាន​បំពាក់​នៅ​លើ Huawei P9 អាច​នឹង​ប្តូរ​ផ្នត់​គំនិត​របស់អ្នក!
Tagged on:         

Leave a Reply

Your email address will not be published. Required fields are marked *