HTC One S9 បង្ហាញខ្លួន​ជាផ្លូវ​ការ​ដែល​មាន​រាង​ស្រដៀង​ទៅ​នឹង M9 តែ​លក្ខណៈ​សម្បត្តិ​ខុសគ្នា! នេះ​ជា​លក្ខណៈ​សម្បត្តិ​របស់វា!

ស្ងាត់ៗ HTC បានបង្ហាញ​ពីម៉ូឌែល​ស្មាត​ហ្វូន​ចុង​ក្រោយ​របស់​ខ្លួន​គឺ HTC One S9 ដែល​មាន​រូបរាង​ស្រដៀង​ទៅ​នឹង One M9 ដោយ​គ្រាន​តែ​មាន​លក្ខណៈ​ខុសគ្នា​តែ​ប៉ុណ្ណោះ។ ជា​ពិសេស S9 នេះ ដំនើរ​ការ​ប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow មកស្រាប់អមជាមួយ HTC Sense UI ។

cover-112

ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5 អ៊ីញ, ប្រើប្រាស់កញ្ចក់ប្រភេទ Super LCD, អាចបង្ហាញរូបភាព​បាន​ដល់​កម្រិតច្បាស់ 1080 x 1920 ភិច​សែល, មាន​កម្រាស់ 10.09 មីលីម៉ែត្រ, ទម្ងន់ 158 ក្រាម, ប្រើប្រាស់​បន្ទះ​ឈីប MediaTek Helio X10 អម​ជាមួយស៊ីភីយូ 8 គ្រាប់ទំហំ 2GHz, មានរ៉េមទំហំ 2GB, មាន​អង្គផ្ទុក​ទិន្នន័យក្នុងម៉ាស៊ីន 16GB និងអាចបន្ថែមមេម៉ូរីក្រៅបាន។ កាមេរ៉ាក្រោយទំហំ 13 មេហ្គា​ភិច​សែល មាន Aperture  ទំហំ f/2.0 ,​ មានបច្ចេកវិទ្យាទប់លំនឹង OIS, អាចថតវីដេអូបានត្រឹម 1080 ភិច​សែល, កាមេរ៉ាមុខទំហំ 4 មេហ្គាភិចសែល។ មានថាមពលថ្មទំហំ 2840mAh ។

1-117

2-133

3-17

ដំបូងនេះ យើងគ្រាន់តែដឹងពីតម្លៃរបស់ស្មាតហ្វូននេះដាក់លក់នៅប៉ែកខាងអឺរ៉ុប មានតម្លៃប្រមាណ 566 ដុល្លារ ហើយក៏មិនទាន់ដឹងពីតម្លៃដាក់លក់លើទីផ្សារប៉ែកខាងអាស៊ីដែលនាពេលនេះទេ។

HTC One S9 បង្ហាញខ្លួន​ជាផ្លូវ​ការ​ដែល​មាន​រាង​ស្រដៀង​ទៅ​នឹង M9 តែ​លក្ខណៈ​សម្បត្តិ​ខុសគ្នា! នេះ​ជា​លក្ខណៈ​សម្បត្តិ​របស់វា!

Leave a Reply

Your email address will not be published. Required fields are marked *