ការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ LG G5!

ស្មាតហ្វូន ត្រកូល G របស់ក្រុមហ៊ុន LG ពេល​នេះ បានបញ្ចេញ​មក​ដល់ ជំនាន់​ទី 5 ហើយ ដែល​មាន នាម​ជា​ផ្លូវ​ការ​ថា LG G5។ និយាយ​ចំពោះ​ រូប​រាង រចនាបថ​នៃ​ការ​ឌីហ្សាញ ទៅ​លើ LG ត្រកូល G ជំនាន់​ថ្មី​នេះ គឺពិតជា បានផ្លាស់ប្តូរ ច្រើនខ្លាំងមែនទែន ដែលក្នុងនោះ ទាំងប៊ូតុងបន្ថែមបន្ថយសម្លេង, ទីតាំង និង​របៀបថ្មី នៃការប្តូរថ្ម, និងផ្នែក មួយចំនួនទៀត និយាយទៅ ស្ទើរតែទាំងស្រុង ទាំងស្រុង តែម្តង។ ហើយ​មិនតែប៉ុណ្ណោះ កម្លាំងម៉ាស៊ីន ក៏គ្រាន់បើ ជាងមុនផងដែរ។ ចង់ដឹងថា វាត្រូវបាន កែប្រែយ៉ាងណា​ខ្លះ​នោះ តោះមកតាមដាន និងទស្សនាវីដេអូ បង្ហាញពីលក្ខណៈសម្បត្តិ ដោយក្រុមការងារ ខេមបូ ខាង​ក្រោមនេះ ទាំងអស់គ្នា!
Cover-7

រចនាបថ

ប៊ូតុងបន្ថែមបន្ថយសម្លេង ត្រូវបាន ផ្លាស់ប្តូរ ទីតាំងទៅខាងឆ្វេង នៃទូរស័ព្ទវិញ ចំណែកឯ ការដោះដូរថ្ម ក៏​បាន ប្តូរមកប្រើតាមវិធី ថ្មីវិញ ដោយគ្រាន់តែ ចាប់ទាញយក ផ្នែកខាងក្រោម គឺវានឹង ហូតថ្មចេញមក តែម្តង។ សម្រាប់ប៊ូតុង Power វិញ ស្ថិតនៅ ផ្នែកខាងក្រោយដដែល តែម្តងនេះ LG បានបំពាក់ នូវ​ទ្រនាប់​ស្គេនម្រាមដៃ មកជាមួយ ផងដែរ។ នៅផ្នែកខាងក្រោមវិញ យើងឃើញមាន រន្ធសាកថ្ម ប្រភេទ USB Type-C មួយ, រន្ធស្រូបសម្លេងមួយ និងរន្ធបំពងសម្លេងមួយ។

1-2

វាមាន 4 ពណ៌សម្រាប់ជ្រើសរើស រួមមានដូចជា ពណ៌ផ្កាឈូក, មាស, ទឹកប្រាក់ និង Titan។

អេក្រង់

វាមានអេក្រង់ទំហំ 5.3 អ៊ីញ ប្រភេទ IPS LCD ដែលអាចបង្ហាញរូបភាព បានក្នុង​កម្រិត QHD និងមាន​ដង់ស៊ីតេអេក្រង់ 554 ppi ព្រមទាំងត្រូវបាន ក្រាលដោយ កញ្ចក់ការពារប្រភេទ Corning Gorilla Glass 4 ផងដែរ។ បើនិយាយចំពោះ ពណ៌របស់វា គឺពិតជា បង្ហាញបាន ដិតម៉ត់ល្អណាស់ ហើយវាក៏ងាយស្រួល មើលនៅក្រោម ពន្លឺថ្ងៃផងដែរ។

2-9

ប្រព័ន្ធប្រតិបត្តិការ

សម្រាប់ផ្នែក កម្លាំងម៉ាស៊ីន របស់វាវិញ G5 ត្រូវបាន បំពាក់ដោយ បន្ទះឈីប​ Snapdragon 820 ប្រភេទ 64-bit ដែលមានស៊ីភីយូ ចំនួន 8 គ្រាប់ អមមកជាមួយនឹង រ៉េមទំហំ​ 4GB និងមាន GPU ប្រភេទ Adreno 530។ វាមានអង្គផ្ទុក ទិន្នន័យទំហំ 32GB ហើយអ្នកទាំងអស់គ្នា ក៏អាចបន្ថែម មេម៉ូរី​ខាង​ក្រៅ បានផងដែរ ដល់ទៅ 200GB ឯណោះ។ G5 ត្រូវបានដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Mashmallow 6.0.1 ស្រោបដោយអ៊ីនធើហ្វេស UX 5.0 UI។ វាមានថាមពលថ្ម ទំហំ 2800 mAh ដែលអាចដោះដូរបាន។

3-2

កាមេរ៉ា

ងាកមកមើល កាមេរ៉ារបស់វាវិញ LG G5 ត្រូវបានបំពាក់ នូវកាមេរ៉ាខាងក្រោយ ចំនួនពីរគ្រាប់ ដែលមួយ​គ្រាប់​​មាន​​ទំហំ 16 មេហ្គាភិចសែល អាចថតបាន 78 ដឺក្រេ និងមួយគ្រាប់ទៀត មានទំហំ 8 មេហ្គា​ភិចសែល អាចថតបាន 135 ដឺក្រេ (Wide angel lens) និងអមដោយភ្លើង LED ចំនួន 2 គ្រាប់ ហើយ​ដែល​កាន់តែ ពិសេសនោះ គឺវាក៏មាន បំពាក់មកជាមួយនឹង មុខងារសម្រាប់ទប់រំញ័រ Optical Image Stabilization ផងដែរ។ កាមេរ៉ាទាំងពីរ អាចថតវីដេអូ បានក្នុងកម្រិត 4K ក្នុងល្បឿន 30fps និង 60fps សម្រាប់កម្រិត Full HD។ ចំពោះ​កាមេរ៉ា​​ខាងមុខវិញ មានទំហំ 8 មេហ្គាភិចសែល អាចថតវីដេអូ បានក្នុង​កម្រិត Full HD 1080 ភិចសែល ក្នុង​ល្បឿន 30fps។

4-1

ការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ LG G5!

Leave a Reply

Your email address will not be published. Required fields are marked *