Mi Max អាវុធ​ធំរបស់ Xiaomi ចេញ​ថ្មី​ពិត​ជា​ខ្លាំង និង​ធូរ​ថ្លៃ​បំផុត

កាលនិយាយដល់ស្មាតហ្វូនម៉ាក Xiaomi មានប្រជាជនកម្ពុជា មួយភាគធំប្រាកដ ជាបានស្គាល់ ហើយខ្លះក៏ធ្លាប់ បានប្រើប្រាស់ ម៉ូឌែលមួយចំនួន របស់ក្រុមហ៊ុន ប្រទេសចិនមួយ នេះផងដែរ ដោយវាមានផលិតផល អេឡិចត្រូនិចជាច្រើន ដាក់ឲ្យចរាចរណ៍នៅក្នុង ទីផ្សារព្រះរាជា ណាចក្រកម្ពុជាយើង ហើយផលិតផល ទាំងនោះគឺសុទ្ធសឹង ជាផលិតផល មានតម្លៃធូរថ្លៃ ដែលអាចឲ្យអ្នក មានថវិកាធនល្មម ទិញយកមក ប្រើប្រាស់បាន។ ជាក់ស្ដែងនៅ ប៉ុន្មានម៉ោងមុន នេះបន្តិច Xiaomi បានប្រកាស ចេញនូវកំពូល Phablet ឬយើងអាចហៅ វាបានថាជាស្មាតហ្វូន មានទំហំធំលើ 5.5 អ៊ីញ និងតូចជាង 7 អ៊ីញ មួយម៉ូឌែល ដែលមានឈ្មោះថា Mi Max ជាផ្លូវការ។

1-44

Mi Max គឺជាស្មាតហ្វូនធំ ជាងគេបង្អស់ ក្នុងប្រវត្តិសាស្ត្ររបស់ Xiaomi ដោយបាន ផលិតចេញនូវ Phablet មានរូបរាងស្រស់ ស្អាតស្រោបឡើង ពីលោហៈធាតុ មានវិមាត្រ 173.1 x 88.3 x 7.5mm និងទម្ងន់ 203 ក្រាម មើលទៅ ពិតជាទាក់ទាញ និងចង់បានមួយ យកមកប្រើប្រាស់ ខ្លាំងណាស់ ព្រោះបើយើងបាន វាមកកាន់ក្នុងដៃ គឺនឹងមានអារម្មណ៍ មួយថាវាមានគុណភាព មិនចាញ់ស្មាតហ្វូន ស្រោបឡើងពី លោហៈធាតុដទៃ ផ្សេងទៀតឡើយ។ នៅផ្នែកខាងក្រោយ របស់ម៉ាស៊ីនមានប៊ូតុង ស្កេនក្រយៅដៃមួយ សម្រាប់ធ្វើការ ដោះសោរដូច ទៅនឹង Xiaomi Mi Note 3 ផងដែរ រីឯផ្នែកខាងស្ដាំ ម៉ាស៊ីនមានប៊ូតុង Power និងប៊ូតុងសម្លេង អមមកជា មួយរន្ធដាក់ស៊ីម និងមេម៉ូរីកាត នៅផ្នែកខាងស្ដាំ។ នៅខាងក្រោម មានរន្ធ USB និងរន្ធបំពងសម្លេង មកជាមួយរន្ធ Mic ស្រូបសម្លេង។

អេក្រង់

Mi Max មានទំហំអេក្រង់ 6.44 អ៊ីញ បង្ហាញរូបភាព បានត្រឹមកម្រិត Full HD ឬ 1080p ដោយវាមាន ដង់ស៊ីតេ 342ppi ជាប្រភេទ IPS LCD មានសមត្ថភាពបង្ហាញ រូបភាពបានច្បាស់ អាចទទួលយកបាន ពិសេសវាការពារ ដោយកញ្ចក់ Corning Gorilla Glass ជំនាន់ទី 4 ថែមទៀត ដែលធន់នឹង ការសឹកឆ្កូត និងបែកប្រេះស្រាំ។

កម្លាំងម៉ាស៊ីន

កម្លាំងម៉ាស៊ីនរបស់វា យើងអាចចាត់ ទុកថា Mi Max គឺជា Mid-range ស្មាតហ្វូន ដោយវាបំពាក់ មកជាមួយឈីប CPU របស់ Qualcomm លេខ Snapdragon 652 (សម្រាប់ម៉ូឌែល មានទំហំមេម៉ូរីទំហំ 64GB/128GB) និង Snapdragon 650 (សម្រាប់ម៉ូឌែល មានមេម៉ូរីទំហំ 32GB) ជាប្រភេទ Octa-Core 64-bit មាន CPU ចំនួន 8 គ្រាប់ រត់នៅក្នុងល្បឿន 1.8GHz អមមកជាមួយនឹង GPU ជំនាន់ថ្មី Adreno 510 និង RAM ទំហំ 3/4GB ទៅតាមទំហំមេម៉ូរី ដែលអ្នកទិញចង់បាន ដោយរាទៅ តាមតម្លៃ។

អង្គផ្ទុកទិន្នន័យ

អ្នកប្រើប្រាស់នឹងកាន់តែមាន ភាពរីករាយក្នុងការ ផ្ទុកឯកសារចាំបាច់ ជាច្រើនរបស់ខ្លួន ដោយជ្រើសរើស ទំហំមេម៉ូរីទំហំ 32GB, 64GB និងឈានទៅដល់ 128GB ឯណោះ ពិសេស Xiaomi អនុញ្ញាតឲ្យអតិថិជន ខ្លួនអាចបន្ថែម មេម៉ូរីកាតពីខាង ក្រៅបានថែមទៀតផង ដល់ទៅ 200GB តាមរយៈ MicroSD កាត។ ជុំវិញទំហំមេម៉ូរី នេះគឺទាក់ទងនឹងទំហំ RAM របស់ម៉ាស៊ីនផងដែរ ដោយអតិថិជន ទិញយកម៉ូឌែល មានមេម៉ូរីទំហំ 32GB និង 64GB អ្នកនឹងទទួលបាន RAM ទំហំ 3GB និងមេម៉ូរីធំ 128GB នឹងទទួលបាន RAM ដល់ទៅ 4GB ឯណោះទៅតាមតម្លៃផងដែរ។

កាមេរ៉ា

Xiaomi បានបំពាក់កាមេរ៉ា ប្រភេទ PDAF Camera មកជាមួយ Mi Max នេះ ដោយវាមានទំហំ 16 មេហ្គាភិចសែល អមមកជា មួយគ្រាប់ LED ចំនួន 2 មានកម្រិត Aperture ធំបំផុតត្រឹម f/2.0 អាចថតរូប បានច្បាស់ និង Focus បានលឿន ពិសេសអ្នកប្រើប្រាស់ អាចរីករាយជាមួយ នឹងមុខងារថតរូប ជាច្រើនដូចជា Face Detection, Phase Detection, Geo Tagging, Burst Mode, HDR, Panorama និងផ្សេងៗ ទៀតជាច្រើន។ វាក៏មានសមត្ថភាព ថតវីដេអូក្នុង កម្រិត FullHD និង 720p ក្នុងល្បឿន 120fps ផងដែរ ចំនែកកាមេរ៉ា ខាងមុខមានទំហំ 5 មេហ្គាភិចសែល ជាប្រភេទ Wide-Angle Lens អាចថតរូបបាន ក្នុងកម្រិត 85 ឌឺក្រេ។

ប្រព័ន្ធប្រតិបត្តិការ

Mi Max ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0.X ចេញពីប្រអប់ផ្ទាល់ ពិសេសនោះគឺវាស្រោប ឡើងដោយ User Interface របស់ Xiaomi ផ្ទាល់ឈ្មោះ MIUI ជំនាន់ទី 8 ចុងក្រោយគេបង្អស់ ធ្វើឲ្យការប្រើប្រាស់ បញ្ជាទៅលើមុខងារផ្សេងៗ របស់ស្មាតហ្វូននេះ មានភាពងាយស្រួល មិនរញ៉េរញ៉ៃ ថែមទាំងរហ័ស និងល្អជាង MIUI ជំនាន់ទី 7 នាពេលបច្ចុប្បន្ននេះ។

កម្លាំងថ្ម

និយាយដល់កម្លាំងថ្ម ខ្ញុំពិតជា សរសើរ Mi Max ដោយ Xiaomi បានញាត់ កម្លាំងថ្មដល់ទៅ 4850mAh នៅក្នុងតួម៉ាស៊ីន របស់ Mi Max មួយនេះ ធ្វើឲ្យវាប្រើប្រាស់ បានយូរបំផុត ថែមទាំង CPU ស៊ីភ្លើងតិចផងនេះ ស្មាតហ្វូនយក្សមួយនេះ អាចបំពេញតម្រូវការ ប្រើប្រាស់របស់យើង បានពេញមួយថ្ងៃ ដោយគ្មានបញ្ហា។

ស៊ីមកាតពីរ

ខ្លាំងហើយថែមទាំងអាច ប្រើប្រាស់ស៊ីមកាត បានដល់ទៅ 2 ថែមទៀតក្នុង ពេលតែមួយ ជួយសន្សំសំចៃថវិកា និងពេលវេលា របស់អ្នកប្រើប្រាស់ បានយ៉ាងប្រសើរ។

តម្លៃលក់

កាលបើនិយាយដល់ តម្លៃលក់គឺពិតជា មិនគួរឲ្យជឿសោះថា Xiaomi បានដាក់លក់ Mi Max នេះនៅក្នុងតម្លៃដ៏ធូរ ថ្លៃមួយ ដែលខ្ញុំពិតជាគាំទ្រ ខ្លាំងណាស់ ដូចខាងក្រោមនេះ៖

  • Xiaomi Mi Max ទំហំ 32GB RAM 3GB តម្លៃ 230$
  • Xiaomi Mi Max ទំហំ 64GB RAM 3GB តម្លៃ 260$
  • Xiaomi Mi Max​ ទំហំ 128GB RAM 4GB តម្លៃ 300$

ស្មាតហ្វូនយក្សនេះមាន 3 ពណ៌សម្រាប់ ជ្រើសរើសគឺ ទឹកប្រាក់, ទឹកមាស និងប្រផេះ ដោយវាត្រៀម ចេញលក់នៅថ្ងៃទី 17 ខែឧសភា ឆ្នាំ 2016 ខាងមុខឆាប់ៗនេះឯង។ គួរបញ្ជាក់ផងដែរថា តម្លៃខាងលើនេះគឺ ជាតម្លៃដែលត្រៀម ចេញលក់ក្នុងទីផ្សារ ប្រទេសចិនប៉ុណ្ណោះ សម្រាប់ទីផ្សារ ស្រុកខ្មែរយើង អាចនឹងថ្លៃជាងនេះ។

2-52

សរុបសេចក្ដីមក Mi Max នេះពិតជាធ្វើឲ្យ ខ្ញុំភ្ញាក់ផ្អើលខ្លាំងមែន ទែនជាមួយនឹងរូបរាង ដ៏ប្រណិតស្រោប ឡើងពីលោហៈធាតុ ហើយថែមទាំង ស្ដើងថែមទៀត ដែលវាគឺជាអ្វីដែលអ្នក ប្រើប្រាស់ស្មាតហ្វូន ចង់បានមកប្រើប្រាស់ ពេញៗដៃ ពិសេសកម្លាំងម៉ាស៊ីន សមត្ថភាពថតរូប និងវីដេអូ ប្រព័ន្ធដំណើរការ ជំនាន់ថ្មី កម្លាំងថ្មខ្លាំង និងមានប៊ូតុង ស្កេនក្រយៅដៃ អាចប្រើប្រាស់ស៊ីមកាត បានដល់ទៅ 2 ក្នុងពេលតែ មួយទៀតនោះ វាពិតជាធ្វើឲ្យការ ប្រើប្រាស់ប្រចាំថ្ងៃ របស់យើងទាំងអស់ គ្នាកាន់តែមាន ភាពងាយស្រួល ដោយពុំចាំបាច់ ព្រួយភ័យថាយឺត ខ្វះមេម៉ូរីផ្ទុកឯកសារ អស់ថ្មពាក់កណ្ដាលថ្ងៃ ឬគេលួចលេង ឬឆែកទូរស័ព្ទទៀតឡើយ។ Cambo Report សង្ឃឹមថា នឹងពាំនាំយក Mi Max នេះមកធ្វើការ Review បង្ហាញលក្ខណៈសម្បត្តិ ជូនទៅដល់ ប្រជាជនកម្ពុជាទាំងអស់ ឲ្យបានដឹងកាន់ តែច្បាស់អំពីវា ហើយពេលនោះ ហើយអ្នកអាចសម្រេច ចិត្តថាគួរតែទិញវា យកមកប្រើប្រាស់ ឬក៏អត់ តែបើប្រិយមិត្ត មួយចំនួនអាច ទិញវាបាននោះ ខ្ញុំហាននិយាយថាតម្លៃ របស់វាគឺធូរ ថ្លៃខ្លាំងណាស់ ដែលកំពូលស្មាតហ្វូន របស់ក្រុមហ៊ុនផ្សេងៗ ទៀតពុំអាចលក់បាន ដូចតម្លៃដែល Xiaomi ធ្វើនេះបាននោះទេ។

3-21

5-7

4-14

6-6

7-5

10-2

8-3

14-3

13-3

12-2

11cover

9-4

 

Mi Max អាវុធ​ធំរបស់ Xiaomi ចេញ​ថ្មី​ពិត​ជា​ខ្លាំង និង​ធូរ​ថ្លៃ​បំផុត

Leave a Reply

Your email address will not be published. Required fields are marked *