កប់​ហ្មង! Zenfone 3 ម៉ូឌែល​ទើប​នឹង​ចេញ​ក្តៅ​អម្បាញ់មិញ!

ប្រហែលប៉ុន្មានម៉ោងមុននេះ ក្រុមហ៊ុន Asus បានបញ្ចេញ ស្មាតហ្វូន ត្រកូល Zenfone របស់ខ្លួន ចំនួន 3 ម៉ូឌែល មានដូចជា ZenFone 3, ZenFone 3 Deluxe និង ZenFone 3 Ultra។ ជាមួយនឹង ស្មាតហ្វូន Android ទាំងបីម៉ូឌែល នេះដែរ ម្តងនេះ Asus បានធ្វើការ រចនាឡើង អោយមើល កាន់តែប្រណីត បន្ថែមទៀត ដោយបាន បំពាក់ មកជាមួយកញ្ចក់ ការពារប្រភេទ Gorilla Glass 2.5D ទាំងសងខាង និងត្រូវបាន ព័ន្ធជុំវិញ ដោយ លោហៈសុទ្ធ ផងដែរ។ នៅមានកន្លែង គួរអោយ ចាប់អារម្មណ៍ ជាច្រើនទៀត ដែល យើងនឹង ជម្រាបជូន ដល់ប្រិយមិត្ត ទាំងអស់គ្នា ចឹងហើយ ដើម្បីស្វែងយល់ អោយកាន់តែ ច្បាស់ បន្ថែម ទៀតនោះ សូមតាមដាន អានបន្តនូវ អត្ថបទ ខាងក្រោមនេះ ទាំងអស់គ្នា។

Cover-102

រចនាបថទាំងបីម៉ូឌែល

និយាយពី ការផលិតរូបរាង របស់វាស្មាតហ្វូន ទាំងបីម៉ូឌែលនេះ គឺទាំង ZenFone 3, ZenFone 3 Deluxe និង ZenFone 3 Ultra គឺវាមាន រូបរាង ដូចគ្នាស្ទើរតែ ទាំងស្រុង តែម្តង ទាស់ត្រង់តែ ZenFone Ultra ប៉ុណ្ណោះ ដែលប្លែក ជាងគេ ដោយផ្នែក ខាងក្រោយ របស់វា Asus បានដាក់ផ្នែក កាមេរ៉ាស្ថិតនៅចុងខាង លើវិញ ដូចនៅលើ iPhone ដែរ រីឯពីរម៉ូឌែល ផ្សេងៗទៀត មានកាមេរ៉ា ស្ថិតនៅចំ កណ្តាលតែម្តង។ បន្ថែមពីនេះ ZenFone 3 Ultra ក៏មាន​ប៊ូតុង Home ដែលអាចចុច សង្កត់បាន ផងដែរ ខណៈដែល ពីរ ម៉ូឌែលទៀត មិនមានឡើយ។

1-143

លក្ខណៈសម្បត្តិរបស់ ZenFone 3

ZenFone 3 ត្រូវបានបំពាក់ អេក្រង់ដូចទៅនឹង ជំនាន់មុនដែរ ដោយវា មានទំហំ 5.5 អ៊ីញ ប្រភេទ IPS អាចបង្ហាញកម្រិត រូបភាពបាន ក្នុងកម្រិត Full HD 1080 ភិចសែល។ គួរអោយសោក ស្តាយបន្តិច ដែលវាមិនបាន បំពាក់មក ជាមួយនឹង បន្ទះឈីប លំដាប់កំពូល ដោយនៅលើ ZenFone 3 នេះ វាបានបំពាក់ មក ជាមួយនឹង Snapdragon 625 (mid-range) មានស៊ីភីយូ បែកចេញជា 8 គ្រាប់ ប្រភេទ Cortex-A53 រត់ក្នុងល្បឿន 2GHz អមដោយ រ៉េមទំហំ 4GB ប្រើប្រាស់ GPU Adreno 506 និងមាន អង្គផ្ទុកទិន្នន័យ ទំហំ 32GB។ អាចនិយាយ បានថា ត្រឹមប៉ុណ្ណឹង អាចអោយយើង លេងហ្គេមធំៗ មួយចំនួន បានយ៉ាងរលូន ផងដែរ។

បន្ថែមពីនេះ វាក៏អាចប្រើប្រាស់ ស៊ីមកាតបាន ចំនួនពីរ និងអាច បន្ថែមមេម៉ូរី ខាងក្រៅបាន ថែមទៀតផង។ ចំណែកឯ ថាមពលថ្មវិញ វាបានបំពាក់ នូវទំហំ 3,000 mAh អាចទប់ទល់ បានគួរ សមដែរ ហើយវាក៏ មានរន្ធសាក ថ្មប្រភេទ C 2.0 និងមានទ្រនាប់ ស្គេនម្រាមដៃ ភ្ជាប់មកជាមួយ ​​​​​​​នៅផ្នែក ខាងក្រោយ ផងដែរ។

វាមានកាមេរ៉ាខាងក្រោយទំហំ 16 មេហ្គាភិចសែល ប្រើប្រាស់ ស៊ែនស័រ IMX298 របស់ Sony, មាន Aperture f/2.0 ដែលបាន ភ្ជាប់មកជាមួយ មុខងារ laser AutoFocus ជំនាន់ទី2។ សម្រាប់កាមេរ៉ា ខាងមុខវិញ មានទំហំ 8 មេហ្គាភិចសែល អាចថត Selfie បានមុំ 85 ដឺក្រេ។

លក្ខណៈសម្បត្តិរបស់ ZenFone 3 Deluxe

សម្រាប់ ZenFone 3 Deluxe វិញ ត្រូវបានបំពាក់ អេក្រង់ ទំហំ 5.7 អ៊ីញ ប្រភេទ Super AMOLED អាចបង្ហាញកម្រិត រូបភាពបាន ក្នុងកម្រិត Full HD 1080 ភិចសែល។ សម្រាប់ បន្ទះឈីប ដែលបាន បំពាក់នៅលើ ZenFone 3 Deluxe គឺធំជាង ZenFone 3 ដោយវា បានបំពាក់ មកជាមួយនឹង បន្ទះឈីប Snapdragon 820 មានស៊ីភីយូ បែកចេញជា 8 គ្រាប់ អមដោយ រ៉េមទំហំ 6GB និងមានអង្គ ផ្ទុកទិន្នន័យទំហំ 64GB។

វាក៏អាចប្រើប្រាស់ ស៊ីមកាតបានចំនួនពីរ និងអាច បន្ថែមមេម៉ូរី ខាងក្រៅបាន ថែមទៀតផង ហើយមិនតែប៉ុណ្ណោះ វាក៏ បំពាក់ដោយ រន្ធសាកថ្ម USB Type-C 3.0 និងមុខងារ Quick Charging 3.0 ផងដែរ។ សម្រាប់ទ្រនាប់ ស្គេនម្រាម ដៃវិញ ស្ថិតនៅផ្នែក ខាងក្រោយ។

វាមានកាមេរ៉ាខាងក្រោយទំហំ 23 មេហ្គាភិចសែល ប្រើប្រាស់ ស៊ែនស័រ IMX318 របស់ Sony, មាន Aperture f/2.0 ដែលបាន ភ្ជាប់មកជាមួយ មុខងារ laser AutoFocus ជំនាន់ទី2 ដូចគ្នា ទៅនឹង ZenFone 3 ដែរ។ យើងក៏អាច ថតវីដេអូ កម្រិត 4K នៅលើ ZenFone 3 Deluxe នេះបាន ផងដែរ។

លក្ខណៈសម្បត្តិរបស់ ZenFone 3 Ultra

ចុងក្រោយនោះគឺ ZenFone 3 Ultra ដែលអេក្រង់របស់វាពិសេស ជាងគេ ដោយបានបំពាក់ មកជាមួយ នឹង អេក្រង់ទំហំ 6.8 អ៊ីញ ប្រភេទ LCD អាចបង្ហាញរូបភាព បានក្នុងកម្រិត 1080 ភិចសែល ដែលអាចបង្ហាញ ពណ៌ដិតច្បាស់ ល្អរហូត ដល់ទៅ 95% នៃ NTSC gamut និងបានភ្ជាប់ មកជាមួយនឹង បច្ចេកវិទ្យា Tru2Life+ ថែមទៀតផង។ សម្រាប់បន្ទះឈីប ដែលបានបំពាក់ នៅលើ ZenFone 3 Ultra វិញ ត្រូវបានបំពាក់ មកជាមួយនឹង បន្ទះឈីប Snapdragon 652 មានស៊ីភីយូ បែកចេញជា 8 គ្រាប់ អមដោយ រ៉េមទំហំ 4GB និងមាន អង្គផ្ទុក ទិន្នន័យទំហំ 64GB។

វាក៏អាចប្រើប្រាស់ ស៊ីមកាតបានចំនួនពីរ និងអាចបន្ថែមមេម៉ូរី ខាងក្រៅបាន ថែមទៀតផង ហើយមិនតែប៉ុណ្ណោះ វាក៏ បំពាក់ដោយ រន្ធសាកថ្ម USB Type-C 3.0 និងមុខងារ Quick Charging 3.0 ផងដែរ។ សម្រាប់ទ្រនាប់ ស្គេនម្រាម ដៃវិញ ស្ថិតនៅផ្នែក ខាងក្រោយ។

វាមានកាមេរ៉ាខាងក្រោយទំហំ 23 មេហ្គាភិចសែល ហើយសម្រាប់ ផ្នែកផ្សេងៗទៀត គឺមិនទាន់បាន បង្ហាញ ជាទូលំ ទូលាយទេ តែអ្វីដែល ប្លែកនោះ គឺវា បានបំពាក់ មកជាមួយនឹង រន្ធបំពងសម្លេង ដល់ទៅ 2 ឯណោះ។

កប់​ហ្មង! Zenfone 3 ម៉ូឌែល​ទើប​នឹង​ចេញ​ក្តៅ​អម្បាញ់មិញ!

Leave a Reply

Your email address will not be published. Required fields are marked *