Honor 5C ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​ហើយ!

Huawei បានបន្ថែមស្មាតហ្វូនម៉ូឌែលចុងក្រោយ មួយគ្រឿងទៀតក្នុងត្រកូល Honor នៅលើទីផ្សារអ៊ឺរ៉ុប ជាមួយកំលាំងម៉ាស៊ីនមធ្យម និងមានតម្លៃសមរម្យ។ ហើយអ្នកក៏អាចដឹងពីលក្ខណៈសម្បត្តិ និងតម្លៃរបស់វានៅខាងក្រោមនេះបាន។

huawei-honor-5c-4

Honor 5C នេះមានអេក្រង់ទំហំ 5.2 អ៊ីញ, អាចបង្ហាញរូបភាពបានដល់កម្រិត 1080 x 1920 ភិចសែល, មានដង់ស៊ីតេអេក្រង់ 424ppi, ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow អមជាមួយ Emotion UI 4.1, ប្រើប្រាស់បន្ទះឈីប HiSilicon Kirin 650 មានស៊ីភីយូ 4 គ្រាប់រត់បានក្នុងល្បឿន 2.0GHz និងស៊ីភីយូ 4 គ្រាប់ទៀតរត់បានក្នុងល្បឿន 1.7GHz, ប្រើបន្ទះឈីបក្រាហ្វិក Mali-T88MP2, មានអង្គផ្ទុកទិន្នន័យ 16GB អាចបន្ថែមមេម៉ូរីក្រៅបានដល់ 256GB, មានរ៉េមទំហំ 2GB, កាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល, កាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល, ថាមពលថ្មទំហំ 3000mAh និងមានជម្រើសពណ៌ខ្មៅ, ទឹកប្រាក់ និងទឹកមាស។

huawei-honor-5c-2

honor_5c_id_03

cover-87

សម្រាប់តម្លៃរបស់ស្មាតហ្វូននេះដាក់លក់លើទីផ្សារអ៊ឺរ៉ុបក្រោមតម្លៃ 218 ដុល្លារ ដោយយើងមិនទាន់បានដឹងពីតម្លៃដាក់លក់ក្នុងទីផ្សារអាស៊ីនៅឡើយទេ និងអាចរកទិញបាននាពេលឆាប់ៗខាងមុខ។

Honor 5C ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​ហើយ!

Leave a Reply

Your email address will not be published. Required fields are marked *