LG ទើប​ដាក់​បង្ហាញ​ស្មាតហ្វូន​ស៊េរី X ចំនួន 4 គ្រឿង​ជា​ផ្លូវ​ការ ហើយ​នេះ​ជា​លក្ខណៈ​សម្បត្តិ​ស្មាតហ្វូន​ទាំងនេះ!

កាលពីខែកុម្ភៈកន្លងមក LG បានដាក់បង្ហាញស្មាតហ្វូន LG X cam ដែលមានកាមេរ៉ាក្រោយចំនួន 2 និងស្មាតហ្វូន LG X Screen មានអេក្រង់ទី 2 រួចទៅហើយ ទើបមកដល់ពេលនេះ LG បានបញ្ចេញស្មាតហ្វូនថ្មីៗចំនួន 4 ម៉ូឌែលទៀត ដែលសុទ្ធសឹងជាស៊េរី X ដើម្បីទាក់ទាញទីផ្សារម្តងទៀត។

cover-75

ស្មាតហ្វូនទាំង 4 នោះ មានដូចជា LG X power,  X mach, X style និង X max ហើយយើងនឹងរៀបរាប់ពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំងនេះត្រួសៗនៅខាងក្រោមនេះផងដែរ។

សម្រាប់ X power មានអេក្រង់ទំហំ 5.3 អ៊ីញ អាចបង្ហាញរូបភាពដល់កម្រិតច្បាស់ 720 x 1080 ភិចសែល, ប្រើបន្ទះឈីប MediaTek MT6735 អមជាមួយស៊ីភីយូ Quad-core រត់បានក្នុងល្បឿន 1.14GHz, បន្ទះឈីបក្រាហ្វិក Mali-T720, អង្គផ្ទុកទិន្នន័យ 16GB អាចបន្ថែមមេម៉ូរីក្រៅបានដល់ 32GB, រ៉េមទំហំ 2GB, កាមេរ៉ាក្រោយ 13 មេហ្គាភិចសែល, កាមេរ៉ាមុខ 8 មេហ្គាភិចសែល និងមានថាមពលថ្ម 4,100mAh ។

X style មានអេក្រង់ 5.3 អ៊ីញ អាចបង្ហាញរូបភាពដល់កម្រិតច្បាស់ 720 x 1080 ភិចសែល, ប្រើបន្ទះឈីប Snapdragon 410 អមជាមួយស៊ីភីយូ Quad-core រត់បានក្នុងល្បឿន 1.2GHz, បន្ទះឈីបក្រាហ្វិក Adreno 306, អង្គផ្ទុកទិន្នន័យ 16GB អាចបន្ថែមមេម៉ូរីក្រៅបានដល់ 256GB, រ៉េមទំហំ 1.5GB, កាមេរ៉ាក្រោយ 8 មេហ្គាភិចសែល, កាមេរ៉ាមុខ 5 មេហ្គាភិចសែល និងមានថាមពលថ្ម 2,100mAh ។

X mach អាចប្រើប្រាស់បានដល់បច្ចេកវិទ្យា LTE Cat.9 ហើយវាមានអេក្រង់ទំហំ 5.5 អ៊ីញ កញ្ចក់ប្រភេទ Quad-HD និងអាចបង្ហាញរូបភាពដល់កម្រិតច្បាស់ 1440 x 2560 ភិចសែល, ប្រើបន្ទះឈីប Snapdragon 650 អមជាមួយស៊ីភីយូ Quad-core រត់បានក្នុងល្បឿន 1.14GHz និង Dual Core រត់បានល្បឿន 1.8GHz, បន្ទះឈីបក្រាហ្វិក Adreno 510, អង្គផ្ទុកទិន្នន័យ 32GB អាចបន្ថែមមេម៉ូរីក្រៅបានដល់ 256GB, រ៉េមទំហំ 3GB, កាមេរ៉ាក្រោយ 12 មេហ្គាភិចសែល, កាមេរ៉ាមុខ 8 មេហ្គាភិចសែល និងមានថាមពលថ្ម 3000mAh ។

X max អេក្រង់ 6 អ៊ីញ អាចបង្ហាញរូបភាពដល់កម្រិតច្បាស់ 1080 x 1920 ភិចសែល ចំពោះពត៌មានលម្អិត មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ សម្រាប់ម៉ូឌែលនេះ ដោយសារវានឹងដាក់លក់នៅខែកក្កដា។

LG-X-mach-and-X-power

សម្រាប់តម្លៃរបស់ស្មាតហ្វូនទាំងនេះ មិនទាន់បានបញ្ជាក់នៅឡើយទេ និងថ្ងៃដាក់លក់អាចនៅខែកក្កដា ហើយក៏មានដាក់លក់ជុំវិញពិភពលោក នាពេលបន្ទាប់នោះផងដែរ។

LG ទើប​ដាក់​បង្ហាញ​ស្មាតហ្វូន​ស៊េរី X ចំនួន 4 គ្រឿង​ជា​ផ្លូវ​ការ ហើយ​នេះ​ជា​លក្ខណៈ​សម្បត្តិ​ស្មាតហ្វូន​ទាំងនេះ!

Leave a Reply

Your email address will not be published. Required fields are marked *