Oppo A37 ស្មាត​ហ្វូន​ចេញ​ថ្មី​រាង​ប្រណិត ស្រដៀង​ទៅ​នឹង iPhone 6s

និយាយទៅរូបរាងរចនាបថរបស់ iPhone នាឆ្នាំ 2016 នេះត្រូវបានក្រុមហ៊ុនមួយចំនួនធំបានធ្វើការចម្លងតាម ហើយខ្លះក៏ស្រដៀងខ្លាំងខុសត្រង់ប៊ូតុងបន្តិចបន្តួច ឬខុសផ្នែកខាងក្រោយ និងចំនុចកាមេរ៉ាប៉ុណ្ណោះ ដែលនោះសបញ្ជាក់ឲ្យយើងឃើញថា iPhone របស់ Apple នេះគឺមានប្រជាប្រិយភាពខ្លាំងណាស់នាពេលបច្ចុប្បន្ន មិនថាសង្គមបរទេស និងសង្គមខ្មែរយើង។ ក្នុងនោះ Oppo ក៏ទើបនឹងបានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនធុនកណ្ដាលរបស់ខ្លួនមួយម៉ូឌែលទៀត ដែលវាមានឈ្មោះហៅជាផ្លូវការថា Oppo A37 ជាមួយរូបរាងប្រហាក់ប្រហែលទៅនឹង iPhone 6s ផងដែរ។

1cover-2

តួខ្លួនរបស់ A37 ត្រូវបានស្រោបឡើងពីលោហៈធាតុប្រណិត ធ្វើឲ្យម្ចាស់វាពេលចាប់កាន់ក្នុងដៃម្ដងៗមានអារម្មណ៍ថាវាជាស្មាតហ្វូនពិសេសមួយ ដែលបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងវិមាត្រ 143.1 x 71 x 7.7mm និងទម្រង់ត្រឹម 136 ក្រាមប៉ុណ្ណោះ។ នៅខាងស្ដាំមានប៊ូតុង Power និងខាងឆ្វេងមានប៊ូតុងសម្លេង ខាងក្រោមមានរន្ធ USB 2.0 ធម្មតា និងរន្ធបំពងសម្លេងដល់ទៅ 2។ លក្ខណៈពិសេសផ្សេងទៀតរបស់វាគឺ វាមានទំហំអេក្រង់ដល់ទៅ 5 អ៊ីញ ជាប្រភេទ IPS LCD បង្ហាញរូបភាពបានត្រឹម 720p ប៉ុណ្ណោះ ដោយវាជាប្រភេទអេក្រង់ 2.5D ផងដែរ មានន័យថាយើងអាចមើលទៅលើអេក្រង់នោះបានច្បាស់ បើទោះបីជាវាបង្ហាញបានត្រឹមកម្រិត HD ក៏ពិតមែន តែអាចទទួលយកបាន ថែមទាំងមានកញ្ចក់ការពារពី Corning Gorilla Glass ជំនាន់ទី 4 ទៀតផង ដែលធន់មិនងាយសឹករិចរឹលឡើយ។

2-77

Oppo A37 បំពាក់មកជាមួយ CPU របស់ Qualcomm លេខ Snapdragon 410 ជាប្រភេទ Quad-Core មាន CPU 4 គ្រាប់ក្នុងបន្ទះឈីបតែ 1 អមមកជាមួយ RAM ទំហំ 2GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 16GB ថែមទាំងអាចបន្ថែមមេម៉ូរីពីខាងក្រៅបានតាមរយៈ MicroSD កាតដល់ទៅទំហំ 128GB បន្ថែម។ កម្លាំងម៉ាស៊ីនប៉ុន្នេះនាពេលបច្ចុប្បន្ន គឺអាចលេងហ្គេម និងប្រើប្រាស់កម្មវិធីបានទាំងអស់ បើទោះបីជាហ្គេមនោះធំបន្តិច យើងគ្រាន់តែទម្លាក់ក្រាហ្វិចបន្តិចជាការស្រេច។ ចំនែកឯសមត្ថភាពថតរូបវិញ A37 មានកាមេរ៉ាខាងមុខ 5 មេហ្គាភិចសែល មានកម្រិត Aperture ធំបំផុតត្រឹម f/2.4 វាអាចថតរូប Selfie បានច្បាស់ និងអាចថតវីដេអូក្នុងកម្រិត HD បានយ៉ាងប្រសើរ។ សម្រាប់កាមេរ៉ាខាងក្រោយវិញមានទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture ធំបំផុត f/2.2 វាអាចថតរូបបានច្បាស់ អមមកជាមួយគ្រាប់ Flash LED នៅនៅខាងក្រោមសម្រាប់ថតរូប និងវីដេអូនៅទីកន្លែងងងឹតជាដើម។ អ្វីដែលពិសេសនោះគឺកាមេរ៉ាខាងក្រោយរបស់វាអាចថតរូបបានក្នុងកម្រិត 24 មេហ្គាភិចសែលបានថែមទៀតផង ដោយប្រើប្រាស់មុខងារ Ultra HD Mode នៅក្នុងកម្មវិធីកាមេរ៉ាជាការស្រេច។

3-54

ស្មាតហ្វូននេះក៏អាចប្រើប្រាស់ស៊ីមកាតបានដល់ទៅ 2 ក្នុងពេលតែមួយផងដែរជាប្រភេទ Nano Sim ដូចទៅនឹង iPhone អមមកជាមួយមុខងារ Hybrid ទៀតនោះ យើងអាចដោតស៊ីមកាតបានដល់ទៅ 2 ក្នុងពេលតែមួយ ហើយថែមមេម៉ូរីកាតនៅក្បែរនោះបានទៀតផង ដូចរូបភាពខាងលើនេះអញ្ចឹង។ អ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ច្រើនពីវា ថែមទាំងចំនេញបានស៊ីមមួយទៀត តែអ្វីដែលមិនសូវជាលេចធ្លោនោះគឺ A37 នៅតែដំណើរការដោយ Android Lollipop 5.0.1 ចេញពីប្រអប់ មិនទាន់ឡើងទៅ Marshmallow បាននៅឡើយទេ ថែមទាំងមិនដឹងថាថ្ងៃណាឡើងបានទៀតផង ជាមួយនឹងកម្លាំងថ្ម 2630mAh អនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្មាតហ្វូននេះប្រើបានមួយថ្ងៃ ឬកន្លះថ្ងៃស៊ីសងទៅលើស្ថានភាពប្រើប្រាស់ជាក់ស្ដែង។

4-9-1024x498

Oppo A37 ធុនមធ្យមនេះនឹងត្រៀមចេញលក់នៅថ្ងៃទី 25 ខាងមុខនេះនៅប្រទេសស៊ីងហ្គាពួរ និងឥណ្ឌូណេស៊ីជាមួយនឹងតម្លៃប្រមាណជា 215$ ដែលយើងអាចជ្រើសរើសពណ៌ទឹកមាស និងពណ៌ផ្កាឈូកមាសប៉ុណ្ណោះ ពុំមានពណ៌ស ឬខ្មៅឡើយ។ វាក៏អាចនឹងមកដល់ទីផ្សារស្រុកខ្មែរយើងឆាប់ៗនេះផងដែរ ប្រហែលជាដើមខែ ឬពាក់កណ្ដាលខែ កក្កដា ខាងមុននេះ។

Oppo A37 ស្មាត​ហ្វូន​ចេញ​ថ្មី​រាង​ប្រណិត ស្រដៀង​ទៅ​នឹង iPhone 6s

Leave a Reply

Your email address will not be published. Required fields are marked *