Oukitel K6000 Pro មាន​ថាមពល​ថ្ម​ធំ​និង​មាន​លក្ខណៈ​ពិសេស​ច្រើន ឯ​តម្លៃ​ក៏​សមរម្យ!

ថាមពលថ្មតូច គឺជាបញ្ហាមួយ ដែលអ្នកប្រើប្រាស់ ស្មាតហ្វូន ភាគច្រើន មានការព្រួយបារម្ភ ព្រោះថា វាមិនអាចកំដរ យើងប្រើប្រាស់បានយូរនោះទេ ដោយមិនបានប៉ុន្មានម៉ោងផង ងាកអស់ថ្មៗ ដែលនេះ ពិតជាធ្វើអោយ យើងជាអ្នកប្រើប្រាស់ មានអារម្មណ៍ធុញទ្រាន់ មែនទែន។

Cover-75

យ៉ាងណាមិញ ងាកមកមើល ស្មាតហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន Oukitel នេះវិញ ដែលមានឈ្មោះថា Oukitel K6000 Pro ទើបតែចេញ លក្ខណៈសម្បត្តិ ផ្លូវការថ្មីនេះទេ ដោយវាត្រូវបាន បំពាក់មកជាមួយនឹង ថាមពលថ្មធំ ដល់ទៅ 6000 mAh ដែលអាច កំដរយើង អោយប្រើប្រាស់ បានយូរគួរសមដែរ។

1-106

ន្ថែមពីនេះ វាក៏មាន លក្ខណៈពិសេសមួយចំនួន ដែលនឹង ទាក់ទាញចំណាប់អារម្មណ៍ ថែមទៀតផង ដូចជា៖

  • មានទ្រនាប់ស្គេនម្រាមដៃ
  • ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Marshmallow 6.0
  • ថាមពលថ្មធំ ភ្ជាប់មកជាមួយនឹង មុខងារ Fast Charging ដោយសាកបាន 5 នាទី អាចនិយាយទូរស័ព្ទបាន 2 ម៉ោង
  • អាវក្រោះ ការពារទឹក និងធូលី
  • បញ្ចេញសម្លេងនៃចម្រៀងបានពិរោះល្អ
  • និងអាចប្រើប្រាស់ជាមួយនឹង ខ្សែប្រភេទ OTG បាន ដើម្បីបញ្ជូនឯកសារ ទៅកាន់ Flash ឧបករណ៍ផ្សេងៗទៀត បានយ៉ាងងាយស្រួល។

ស្មាតហ្វូននេះ មានបីពណ៌សម្រាប់ជ្រើសរើស ដូចជា ពណ៌ស ពណ៌ទឹកមាស និងពណ៌ប្រផេះ ហើយចំពោះតម្លៃ របស់វាវិញ ស្ថិតនៅក្រោម 200$។

Oukitel K6000 Pro មាន​ថាមពល​ថ្ម​ធំ​និង​មាន​លក្ខណៈ​ពិសេស​ច្រើន ឯ​តម្លៃ​ក៏​សមរម្យ!

Leave a Reply

Your email address will not be published. Required fields are marked *