កាលពីម្សិលមិញនៅក្នុងព្រឹត្តិការណ៍ Zenvolution ប្រចាំឆ្នាំ 2016 នៅឯប្រទេសវៀតណាម ក្រុមហ៊ុន Asus បានប្រកាសចេញនូវស្មាតហ្វូនត្រកូល Zenfone របស់ខ្លួនចំនួនពីរម៉ូឌែលគឺ Zenfone 3 Max និង Zenfone 3 Lazer។
ចំពោះស្មាតហ្វូនដែលបានបំពាក់មកជាមួយថាមពលថ្មរហូតដល់ 4100mAh នោះ ក្រុមហ៊ុនបានអះអាងថា វាអាចបើកទុកចោលបានរហូតដល់ 30 ថ្ងៃ, អាចនិយាយបាន 20 ម៉ោង, ប្រើប្រាស់អ៊ីនធើណេតក្នុងល្បឿន 4G បាន 20 ម៉ោង និងអាចបើកមើលវីដេអូបានរយៈពេល 15 ម៉ោង។ ហើយវាក៏អាចធ្វើការសាកថ្ម ទៅកាន់ទូរស័ព្ទដទៃបានផងដែរ។
លក្ខណៈសម្បត្តិរបស់ Asus Zenfone 3 Max
- អេក្រង់ 5.2 អ៊ីញ (1280 x 720 pixels) អាចបង្ហាញរូបភាពបានក្នុងកំរិត 720ភិចសែល ដែលអេក្រង់មានលក្ខណៈកោងផុសឡើងលើបន្តិច និងមានស្រទាប់កាពារ Corning Gorilla Glass
- មាន CPU 4គ្រាប់ល្បឿន 1.3 GHz MediaTek MT6737 64-bit processor with Mali-T720
- មានរ៉េម 3GB, អង្គផ្ទុកទិន្នន័យ 32GB និងអាចបន្ថែមមេម៉ូរីខាងក្រៅបានជាប្រភេទ microSD
- ដំនើរការដោយ Android 6.0 (Marshmallow) ផ្ទៃអ៊ីនធើហ្វេស Zen UI ជំនាន់ទី 2.0
- រន្ធដាក់ស៊ីមកាតជាប្រភេទ Hybrid Dual SIM (Micro + nano/microSD)
- កាមេរ៉ាក្រោយទំហំ 13MP មានភ្លើងជំនួយ LED flash
- កាមេរ៉ាមុខទំហំ 5MP
- មានសេនសឺ ស្គេនក្រយ៉ៅដៃ
- អាចប្រើសេវា 4G LTE បាន
- ថ្មទំហំ 4100mAh
លក្ខណៈសម្បត្តិរបស់ Asus Zenfone 3 Laser
- អេក្រង់ 5.5-inch (1920 x 1080 pixels) អាចបង្ហាញរូបភាពបានក្នុងកំរិត 1080ភិចសែល ដែលអេក្រង់មានលក្ខណៈកោងផុសឡើងលើបន្តិច និងមានស្រទាប់កាពារ Corning Gorilla Glass
- ប្រើប្រាស់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm Snapdragon 430 មាន GPU 8គ្រាប់ ( 4 x 1.2 GHz Cortex A53 + 4 x 1.5 GHz Cortex A53) 64-bit processor with Adreno 505
- មានរ៉េម 4GB RAM, អង្គផ្ទុកទិន្នន័យ 32GB និងអាចបន្ថែមមេម៉ូរីខាងក្រៅបានជាប្រភេទ microSD
- ដំនើរការដោយ Android 6.0 (Marshmallow) ផ្ទៃអ៊ីនធើហ្វេស Zen UI ជំនាន់ទី 2.0
- កាមេរ៉ាក្រោយទំហំ 13MP មានភ្លើងជំនួយ LED flash ពីរគ្រាប់, f/2.0 aperture, Sony IMX214 sensor, Laser AF, 3-axis EIS
- front-facing camera
- មានសេនសឺ ស្គេនក្រយ៉ៅដៃ
- មានរាងស្ដើងត្រឹម 7.9mm
- អាចប្រើសេវា 4G LTE, Bluetooth 4.1
ស្មាតហ្វូន Asus Zenfone 3 Max មាន បីពណ៌សំរាប់ជ្រើសរើស គឺ Titanium Gray, Glacier Silver និង Sand Gold ដែលមានតំលៃ 4,490,000 ដុង(វៀតណាម) ប្រហែលនឹង 200ដុល្លារ។ ហើយ Asus Zenfone 3 Laser មានបីពណ៌ដូចគ្នាគឺ ពណ៌មាស Rose Gold និង ពណ៌ប្រាក់ និងមានតំលៃ 5,990,000 ដុង ប្រហែលនឹង 268ដុល្លារ។