Lenovo នាពេលបច្ចុប្បន្ននៅក្នុងទីផ្សារកម្ពុជា មិនសូវជាមាន សន្ទុះលោតឡើង ខ្ពស់ដូចម៉ាក ចិនផ្សេងៗទៀតឡើយ បើនិយាយអំពី ទីផ្សារ ស្មាតហ្វូនវិញ យើងកម្រនឹង ឃើញមាន គេប្រើម៉ាក Lenovo ណាស់ តែ មិនមែនមាន ន័យថាស្មាតហ្វូន របស់ក្រុមហ៊ុន ចិនមួយនេះ គ្មានអ្នកទិញ ប្រើប្រាស់ នោះទេ ព្រោះនៅក្នុង ទីផ្សារអន្តជាតិ ផលិតផល ស្មាតហ្វូនរបស់ Lenovo ក៏ទទួលបាន ចំណាប់អារម្មណ៍ ច្រើនពី សំណាក់អ្នកប្រើប្រាស់ ផងដែរ ទើបបាន ជាដូច្នេះហើយ Lenovo នៅតែបន្ត ផលិតស្មាតហ្វូន ថ្មីៗដេញស៊េរី មិនឲ្យចេញ ក្រុហ៊ុនផ្សេងៗ ទៀតឡើយ។
ជាក់ស្ដែងម្សិលមិញ Lenovo បានប្រកាសចេញ ជាផ្លូវការនូវ ស្មាតហ្វូនធុនមធ្យម មួយម៉ូឌែល របស់ខ្លួន មានឈ្មោះ ហៅថា Vibe C2 ជាមួយរូបរាង សមញ្ញបែប Classic មានតួម៉ាស៊ីន ស្រោបឡើងពី ញ័រស្វិត និង មានគែមព័ទ្ធ ដោយលោហៈធាតុ សាកសមបំផុត សម្រាប់អ្នក កំពុងស្វែងរក ទិញស្មាតហ្វូន មានតម្លៃ ធូរថ្លៃ។ Lenovo Vibe C2 មានទម្ងន់ 130 ក្រាម កម្រាស់ 8.5mm មានអេក្រង់ទំហំ 5 អ៊ីញ មានសមត្ថភាព បង្ហាញរូបភាព បានត្រឹម 720p តែច្បាស់អាច ទទួលយកបាន អមមក ជាមួយឈីប CPU របស់ MediaTek លេខ MT6735P ប្រភេទ Quad-core រត់ក្នុងល្បឿន 1.0GHz មាន RAM ទំហំ 1GB និង GPU ប្រភេទ Mali-T720MP2 GP ដែលកម្លាំង ប៉ុណ្ណេះវានៅ ខ្សោយមិនខ្លាំង អាចឲ្យយើង ប្រើប្រាស់វាលេង ហ្គេមបានគ្រប់ ប្រភេទនោះទេ គឺបានត្រឹម ប្រើធម្មតាលេង ហ្គេមតូច និងកម្មវិធីមួយ ចំនួនប៉ុណ្ណោះ។
Vibe C2 ក៏មានកាមេរ៉ាខាងមុខសម្រាប់ថតរូប Selfie ទំហម 5 មេហ្គាភិចសែល អាចថតរូប បានច្បាស់គួរសម និងខាង ក្រោយទំហំ 8 មេហ្គាភិចសែល អមមក ជាមួយគ្រាប់ LED Flash មានសមត្ថភាព ថតវីដេអូបាន ក្នុងកម្រិត 1080p ក្នុងល្បឿន 30fps ផ្ទុកទៅលើ អង្គចងចាំ ទំហំ 8GB និង 16GB ទៅតាម ការជ្រើសរើស ថែមទាំងអាច បន្ថែមមេម៉ូរី កាតពពួក MicroSD ពីខាងក្រៅបាន ទៀតផង។ វាដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Marshmallow ជំនាន់ 6.0.1 ចេញពីប្រអប់ ផ្ទាល់តែម្ដង ស្រោបឡើង ដោយ Vibe UI របស់ Lenovo ផ្ទាល់ ដែលមាន ភាពងាយស្រួល ក្នុងការ ប្រើប្រាស់ និងកំណត់ មុខងារ ពុះមានផ្ទាំង Menu ច្រើនដូច Samsung ឡើយ ថែមទាំងអាច ប្រើប្រាស់ស៊ីមកាត បានដល់ទៅ 2 ជាមួយសេវា 4G LTE ទៀតផង។
Vibe C2 មានកម្លាំងថ្ម 2750mAh ត្រៀមនឹងចេញលក់ នាសប្ដាហ៍ក្រោយ នៅប្រទេស មួយចំនួន នាប៉ែកអឺរ៉ុប ហើយនឹងចេញ លក់នៅតាម ទីផ្សារអាស៊ី ផងដែរនាខែ ក្រោយយ៉ាងយូរ ដោយអ្នក ប្រើប្រាស់អាចជ្រើសរើស ពណ៌ ខ្មៅ និង ស តាមចិត្ត ស្រឡាញ់។