LG V20 ដែល​ជា​គូ​ប្រជែង​របស់ Note 7 នឹង​បង្ហាញ​ខ្លួន​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខនេះ

មើលទៅ មិនមែនមានតែ Samsung និង Apple ទេ ដែលត្រៀម បើកបង្ហាញ សមិទ្ធផល ចុងក្រោយរបស់ គេនោះ ព្រោះអី ក្រុមហ៊ុន LG ក៏មាន អ្វីប្លែក និងពិសេស សម្រាប់ធ្វើការ អួតបង្ហាញ ផងដែរ។ ដូចយើងបាន ដឹងហើយថា LG V10 គឺជាទូរស័ព្ទ ដ៏ប្លែក ហើយក៏ ទទួលបាន ការគាំទ្រ ច្រើនផងដែរ ដោយសារតែ វាមានអេក្រង់ ពីរផ្នែក ប្លែក មានកាមេរ៉ា ខាងមុខពីរ អាចជួយអោយ ថតរូបបានកម្រិត មុំធំជាងមុន និងមានតួ ខ្លួនប្លែក រឹងមាំជាដើម។ ដោយសារតែ ភាពជោគជ័យ នេះហើយ បានជាវាជម្រុញ អោយ LG ត្រៀមបង្កើត ខ្សែស្រឡាយ ថ្មីទៀត ហើយយើងរំពឹង ទុកថា ទូរស័ព្ទនេះ នឹងមានអ្វី កាន់តែប្លែក និងមាន បច្ចេកវិទ្យា ពិសេស មិនគ្រាន់តែ ប្រសើរជាង មុននោះទេ។

cover-71

ទូរស័ព្ទជំនាន់ក្រោយ អាចនឹងមានឈ្មោះថា V11 រឺ V20 ក៏ប៉ុន្តែបើតាម ការប៉ាន់ស្មាន វានឹងមាន ឈ្មោះ V20 ច្រើនជាង។ ទូរស័ព្ទនេះ វានឹងដាក់ បង្ហាញ ក្រោយ Note 7 មួយខែ តែលឿនជាង iPhone 7 មួយខែ ហើយចំពោះ មូលហេតុ ដែលវាដាក់ លឿនដូច្នោះ គឺដើម្បីអាច កើបប្រាក់ចំណូល អោយបានមុន Apple។ គួរអោយ សោកស្តាយដែរ ដែល សារពត៌មាន របស់កូរ៉េ ETnews បានបង្ហើប តែពីថ្ងៃ ដាក់បង្ហាញ ប៉ុណ្ណោះ មិនបាន បង្ហាញថា តើវានឹងមាន លក្ខណៈសម្បត្តិ អ្វីខ្លះ នោះទេ។ អ្វីដែល យើងអាច ប៉ាន់ស្មាន បាននោះគឺ វានឹងមាន កាមេរ៉ាល្អប្លែក មានកម្លាំង ម៉ាស៊ីនខ្លាំង រូបរាងរឹងមាំ ហើយវាក៏អាច ទៅរួចដែរ ដែលយើងអាច ផ្គុំគ្រឿង គ្រៅវា ដូច LG G5។

LG-G5-vs-LG-V10-quick-look-1-840x560-2

យើងពិតជាមិនអាច រង់ចាំបានទេពីវត្តមាន របស់កំពូល ស្មាតហ្វូន របស់ក្រុម ហ៊ុននានា ដែលមានទាំង Apple, Samsung និង LG។ អ្វីដែល ប្លែកនោះគឺ ក្រុមហ៊ុនទាំងនេះ លែងរង់ចាំ ដល់ព្រឹត្តិការណ៍ IFA ដូចឆ្នាំ មុនៗហើយ ពោល ក្រុមហ៊ុន ទាំងអស់ ប្រៀបដូច ជាខ្លាច វត្តមានរបស់ iPhone ចេញបាន មុនអញ្ចឹង។

LG V20 ដែល​ជា​គូ​ប្រជែង​របស់ Note 7 នឹង​បង្ហាញ​ខ្លួន​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខនេះ

Leave a Reply

Your email address will not be published. Required fields are marked *