Motorola Moto E3 ដាក់​បង្ហាញ​ជា​ផ្លូវការ!

នេះជាម៉ូឌែលថ្មីមួយទៀតគឺ Motorola Moto E3 ដែល Lenovo ទើបដាក់បង្ហាញ។ មិត្តអ្នកអាន មួយចំនួន ប្រហែលជា ងឿងឆ្ងល់ មូលហេតុអ្វី បានជា Lenovo ដាក់បង្ហាញ ផលិតផល Motorola បែបនេះ យើងក៏ចង់បញ្ជាក់ ដែលថា មកពី Lenovo បានទិញឈ្មោះ ជំនួញរបស់ Motorola ហើយ និងនៅតែ ផលិតស្មាតហ្វូន ក្រោមឈ្មោះនេះដដែល មិនដូរ ទៅជា Lenovo នោះទេ ដោយសារ Lenovo ក៏មានឈ្មោះជំនួញ ស្មាតហ្វូនផ្ទាល់ ខ្លួនដែរ។

cover-69

ក្រលេកមកមើល Moto E3 នេះវិញ វាមានអេក្រង់ 5 អ៊ីញ, អាចបង្ហាញរូបភាព ដល់កម្រិតច្បាស់ 720 x 1280 ភិចសែល,ស៊ីភីយូចំនួន 4 គ្រាប់ ដែលមិនទាន់ បានប្រកាសឲ្យ ច្បាស់ថាតើ ប្រើបន្ទះ ឈីបអ្វី តែគេប៉ាន់ ស្មានថាអាច ប្រើបន្ទះឈីប Snapdragon 410, ថាមពលថ្ម 2800mAh, មានកាមេរ៉ា ក្រោយទំហំ 8 មេហ្គាភិចសែល, កាមេរ៉ាមុខ 5 មេហ្គាភិចសែល, ចំពោះអង្គផ្ទុក ទិន្នន័យ ក៏មិនបានបញ្ជាក់ ច្បាស់ដែរ ដោយគ្រាន់តែដឹងថា អាចបន្ថែម មេម៉ូរីក្រៅបាន និងដំនើរការ ប្រព័ន្ធប្រតិបត្តិការ Android 6.0 ។

1-19

ស្មាតហ្វូននេះទើបដាក់បង្ហាញ តែអាចដាក់លក់ នៅដើម ខែកញ្ញា ក្នុងតម្លៃ ប្រមាណ 132 ដុល្លារ លើទឹកដី អង់គ្លេស ហើយអាចមាន ដាក់លក់បន្ត បន្ទាប់នៅទីផ្សារ ប្រទេសផ្សេងៗ នាពេល បន្ទាប់ទៀត។

Motorola Moto E3 ដាក់​បង្ហាញ​ជា​ផ្លូវការ!

Leave a Reply

Your email address will not be published. Required fields are marked *