iPhone 7 បាន​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​ហើយ! នេះ​លក្ខណៈ​សម្បត្តិ, មុខងារ​ពិសេសៗ, រូបភាព, ថ្ងៃ​និង​តម្លៃ​ដាក់លក់!

apple-iphone-7-5

សម្រាប់អត្ថបទនេះ យើងលើកយក iPhone 7 មករៀបរាប់ លក្ខណៈសម្បត្តិ ជាមុនសិន ដើម្បីឲ្យ មិត្តអ្នកអាន បានជ្រាប និងបានអាន កាន់តែលម្អិត ពីលក្ខណៈសម្បត្តិ របស់វា ដូចនេះ សូមអានបន្ត នៅខាងក្រោមនេះ៖

រចនាបថ

សម្រាប់រូបរាងរបស់ iPhone 7 នេះ មិនសូវជាខុសពី iPhone 6s ប៉ុន្មានទេ ដោយគ្រាន់តែផ្ទៃ ខាងក្រោយ មានការ ឌីហ្សាញឡើង ពណ៌ថ្មី ដែលមានតួខ្លួន អាលុយមីញ៉ូមដដែល តែគ្រាន់តែ លាបពណ៌ខ្មៅ រលោងក្រិបថ្មី (high-gloss) ដែលមើល ទៅស្រដៀង នឹងកញ្ចក់ ហៅថាពណ៌ Jet Black រីឯពណ៌ផ្សេង ទៀតនៅមាន ពណ៌ធម្មតា លើអាលុយមីញ៉ូម ដដែល និងការកែប្រែ ខ្សែអង់តែន ទៅជ្រុងគែម លើក្រោមវិញ, កាមេរ៉ាលៀនចេញ មកចំនួន 1 គ្រាប់, ចំនែកឯ Flash ពន្លឺ True Tone ចំនួន 4 គ្រាប់ ផ្តល់ពន្លឺខ្លាំង ជាងមុន 50 ភាគរយ, ផ្ទៃខាងមុខ ដដែល ជាមួយប៊ូតុង Home ប្រែជាប៊ូតុង Touch វិញ ហើយអាចសង្កត់ ប្រើជា 3D Touch បាន, ប៊ូតុង Power នៅផ្នែកខាងស្តាំ ដដែល, កុងតាក់បិទ បើក Silent និងប៊ូតុង សំលេងនៅផ្នែក ខាងឆ្វេង ដដែល ដោយឡែក នៅផ្នែក ខាងក្រោម លែងឃើញ មានរន្ធដោតកាស ទៀតហើយ នៅតែរន្ធស្រូប សំលេង, រន្ធបំពង សំលេង និងរន្ធដោតសាក បញ្ចូលថ្ម Lightning នៅដដែល ហើយផ្នែក ខាងលើនៅទទេរ ស្អាតដដែល។ ថែមពណ៌ ថ្មីចំនួន 2 ទៀតដូចជា ពណ៌ខៀវងងឹត និងពណ៌ខ្មៅងងឹត ដែលនៅមាន បន្តពណ៌ កុលាបមាស, ពណ៌ទឹកមាស ដដែល។

ការបង្ហាញរូបភាព

display_hero_large

អេក្រង់របស់វា នៅត្រឹម 4.7 អ៊ីញដដែល, ការបង្ហាញរូបភាព ដល់កម្រិតច្បាស់ 1334×750 ភិចសែល, ដង់ស៊ីតេ អេក្រង់ទំហំ 326 ppi, និងប្រើប្រាស់ កញ្ចក់ប្រភេទ Retina HD Display ដែលបង្ហាញ រូបភាពបាន ច្បាស់ជាង iPhone 6s ប្រមាណ 25 ភាគរយ។

កំលាំងម៉ាស៊ីន

លើកនេះ iPhone 7 ប្រើប្រាស់បន្ទះឈីប Apple A10 Fusion ទំហំមាត្រ 16nm រត់បានដល់ល្បឿន 2.4GHz អមជាមួយ ស៊ីភីយូ 4 គ្រាប់ ដែលខ្លាំងជាង iPhone ជំនាន់មុនដំបូង 120 ដង, បំពាក់មកជាមួយ រ៉េមទំហំ 2GB ប្រភេទ LPDDR4, អង្គផ្ទុកទិន្នន័យ ចាប់ផ្តើមពី ជម្រើស 32GB, 128GB និង 256GB, ដំនើរការប្រព័ន្ធ ប្រតិបត្តិការ iOS10, ថាមពលថ្ម 1960mAh ។

បច្ចេកវិទ្យា និងមុខងារពិសេសៗ

  • បច្ចេកវិទ្យាការពារមិនងាយជ្រាបទឹក IP67 អាចនៅក្រោម ទឹកជម្រៅមួយ ម៉ែត្រ ប្រមាណ 30 នាទី
  • ការសង្កត់ចុចប្រើមុខងារ 3D Touch បានច្រើនម្រាមដៃ
  • មានបច្ចេកវិទ្យា Optical image stabilization (ទប់រញ័រពេលថត)
  • ប៊ូតុង Home ថ្មី ជាប្រភេទ 3D Touch
  • គ្មានរន្ធដោតកាស ជំនួសដោយការប្រើរន្ធកាស ជាមួយរន្ធ Lightning និងមានតំណរ បំបែកទៅរន្ធដោត កាស 5mm ស្រាប់ក្នុងប្រអប់
  • ណែនាំពីកាសឥតខ្សែថ្មីហៅថា AirPod
  • មាន Speaker ជាប្រភេទសំលេង Stereo

កាមេរ៉ា

iphone7event-1345-1

មានកាមេរ៉ាក្រោយទំហំ 12 មេហ្គាភិចសែល ប្រភេទ iSight កាមេរ៉ា, មាន Aperture ទំហំ f1/8 អាចផ្តិតយក រូបភាពបានច្បាស់ ជាមួយ លេនចំនួន 6 ស្រទាប់ អមជាមួយ True Tone Flash ចំនួន 4 គ្រាប់ទៀតនោះ រូបថតចេញ មកកាន់តែ ភ្លឺច្បាស់ល្អ, ថតវីដេអូ បានដល់ កម្រិត 2160 ភិចសែល ក្នុងល្បឿន 30 fps រីឯកាមេរ៉ា មុខទំហំ 7 មេហ្គាភិចសែល។ ថែមទាំងស្គាល់ RAW file ទៀតផង។ មានសេនស៊ឺថ្មី ដែលអាច ចាប់យករូបភាព បានល្បឿនលឿន ជាងមុន 60 ភាគរយ។

ថ្ងៃដាក់លក់ និងតម្លៃលក់លើទីផ្សារអន្តរជាតិ

iPhone 7 នេះទទួលការកុម៉្មង់ចាប់ពីពេលនេះតទៅ លើទីផ្សារ មួយចំនួន ដែលមានហាងសាខា Apple Store ហើយនឹង ដាក់លក់ជាផ្លូវ ការនៅថ្ងៃទី 16 ខែកញ្ញា ចំនែកឯ ទីផ្សារ ស្រុកយើង អាចនឹងទទួល បាននៅ ថ្ងៃបន្ទាប់។

ជាមួយអង្គផ្ទុកទិន្នន័យ 32GB, 128GB និង 256GB តម្លៃចាប់ពី 649$ ឡើងទៅ នៅទីផ្សារសហរដ្ឋអាមេរិច និងអាចថ្លៃជាងនេះ ពេលមកដល់ទីផ្សារ ប្រទេសកម្ពុជាយើង។

ខាងក្រោមនេះជារូបភាពរបស់ iPhone 7៖

ed457f75-33ba-434b-98ff-eeeea37aee05_800 crxywmlxeaewpl9 crxxzubwyaapli6 crxxm4bwaae4s6r crxxeuwxgai8ify crxtnsbwyaabcrp crxrvvaxyau3gt9 c2b1ade0-6422-4d99-a14c-4f43d68ad72e_800 airpods_hero_large 14285152_1383170108365764_776362297_o

iPhone 7 បាន​ដាក់​បង្ហាញ​ជា​ផ្លូវ​ការ​ហើយ! នេះ​លក្ខណៈ​សម្បត្តិ, មុខងារ​ពិសេសៗ, រូបភាព, ថ្ងៃ​និង​តម្លៃ​ដាក់លក់!

Leave a Reply

Your email address will not be published. Required fields are marked *