iPhone 7 បានដាក់បង្ហាញជាផ្លូវការហើយ! នេះលក្ខណៈសម្បត្តិ, មុខងារពិសេសៗ, រូបភាព, ថ្ងៃនិងតម្លៃដាក់លក់!

សម្រាប់អត្ថបទនេះ យើងលើកយក iPhone 7 មករៀបរាប់ លក្ខណៈសម្បត្តិ ជាមុនសិន ដើម្បីឲ្យ មិត្តអ្នកអាន បានជ្រាប និងបានអាន កាន់តែលម្អិត ពីលក្ខណៈសម្បត្តិ របស់វា ដូចនេះ សូមអានបន្ត នៅខាងក្រោមនេះ៖ រចនាបថ សម្រាប់រូបរាងរបស់ iPhone 7 នេះ មិនសូវជាខុសពី iPhone 6s ប៉ុន្មានទេ ដោយគ្រាន់តែផ្ទៃ ខាងក្រោយ មានការ ឌីហ្សាញឡើង ពណ៌ថ្មី ដែលមានតួខ្លួន អាលុយមីញ៉ូមដដែល តែគ្រាន់តែ លាបពណ៌ខ្មៅ រលោងក្រិបថ្មី (high-gloss) ដែលមើល ទៅស្រដៀង នឹងកញ្ចក់